- 2020-11-23 03:53:51
- បាល់ទាត់
មកដឹងពីស្ថានភាពរបួសខ្សែប្រយុទ្ធ សុន វណ្ណដេត ក្លឹបនគរបាលជាតិ
- 2020-11-23 03:53:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីស្ថានភាពរបួសខ្សែប្រយុទ្ធ សុន វណ្ណដេត ក្លឹបនគរបាលជាតិ
ចន្លោះមិនឃើញ
មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធរបស់ក្លឹបនគរបាលជាតិ សុន វណ្ណដេត បានធូរស្រាលពីរបួស៥០% ហើយគេអាចនឹងហ្វឹកហាត់បានវិញក្នុងរយៈពេល៤ខែទៀត។ នេះបើតាមសម្ដីរបស់ សុន វណ្ណដេត។
បច្ចុប្បន្នអតីតជម្រើសជាតិកម្ពុជា អាចជីម និងដើរបានធម្មតា ប៉ុន្តែមិនទាន់អាចរត់បានទេ ដោយសារពុំទាន់មានសាច់ដុំរុំគ្រប់គ្រាន់នៅឡើយ។
កីឡាករមានដើមកំណើតមកពីខេត្តកោះកុង បានពន្យល់ថា ៖«អាចនិយាយថាជាបាន៥០% ប្រហែលបួនខែទៀត មើលទៅ ប្រហែលជាអាចហាត់បានវិញ»។
ខ្សែប្រយុទ្ធជួយឱ្យក្លឹបនគរបាលជាតិ លើកពានសម្ដេចហ៊ុនសែន១រដូវកាល សុន វណ្ណដេត បានជួបគ្រោះថ្នាក់ដាច់សរសៃជង្គង់ស្ដាំ (ACL) អំឡុងពេលប្រកួតជាមួយក្លឹបគិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន កាលពីអំឡុងខែកញ្ញា។ កាលនោះក្លឹបនគរបាលជាតិ ចាញ់គិរីវង្សក្នុងលទ្ធផល ២ ទល់១៕