• 2020-11-23 02:02:15
  • បាល់ទាត់

Barcelona ជួប​ដំណឹង​អាក្រក់​អំពី​របួស​របស់ Gerard Pique

  • 2020-11-23 02:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Barcelona កីឡាករ Gerard Pique នឹង​ត្រូវ​អវត្តមាន​​ចន្លោះ​ពី​៣​ទៅ​៥​ខែ ដោយ​សារ​តែ​មាន​របួស​សរសៃ​ជង្គង់។

Pique វ័យ​៣៣​ឆ្នាំ​​បាន​រង​របួស​ជង្គង់​ខាង​ស្ដាំ​នៃ​ផ្នែក​ខ្លះ​នៃ​សរសៃពួរ​សាច់​ដុំ​ អំឡុង​ពេល​ការ​ប្រកួត​ជាមួយ Atletico Madrid។ Barca នឹង​ត្រូវ​អវត្តមាន​​ខ្សែ​ការពារ Sergi Roberto រយៈពេល​២​ខែ​ផង​ដែរ បន្ទាប់​ពី​គេ​មាន​របួស​សាច់ដុំ​ភ្លៅ។

Barca ចាញ់ ១-០ ដោយ​សារAtletic កាល​ពី​ចុង​សប្ដាហ៍​គឺ​ជា​ការ​បរាជ័យ​លើក​ទី​៣​សម្រាប់​៨​ប្រកួត​ក្នុង​រដូវកាល​នេះ​នៅ La Liga។ បច្ចុប្បន្ន​ពួក​គេ​កំពុង​ឈរ​​លេខ​១២​នៅ​ក្នុង​តារាង​ពិន្ទុ​មាន​តែ​១១​ពិន្ទុ​គត់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់