• 2020-11-20 13:11:09
  • បាល់ទាត់

Arteta៖ រឿង​ឈ្លោះ​គ្នា​ដូច​ Luiz និង​ Ceballos កើត​មាន​រហូត​​ ក្នុង​ពេល​ហ្វឹកហាត់

  • 2020-11-20 13:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នក​ចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ វា​ជា​រឿង​ធម្មតា​ទេ​ អា​រឿង​ឈ្លោះ​គ្នា​ក្នុង​ពេល​ហ្វឹក​ហាត់​ហ្នឹង​។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​អត់​បាន​ឃើញ​ Luiz និង​ Ceballos ឈ្លោះ​គ្នា​ផ្ទាល់​ទេ​។ គ្រាន់​តែ​ចង់​ថា​ រឿង​ហ្នឹង​វា​ធម្មតា​ទេ​ អញ្ចឹង​ហើយ​បាន​ពេល​ហ្វឹកហាត់​ គេ​មិន​ដែល​ធ្វើ​លក្ខណៈ​បើក​ចំហ​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" ឲ្យ​តែ​ពេល​ហ្វឹកហាត់​អញ្ចឹង​ហើយ​ រឿង​ហ្នឹង​កើត​មាន​ច្រើន​ណាស់​ តែ​ដោះ​ស្រាយ​បាន​ភ្លាមៗ​ហ្នឹង​ អញ្ចឹង​អត់​មាន​រឿង​អី​ត្រូវ​និយាយ​ច្រើន​ទេ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សារព័ត៌មាន​ចុះ​ផ្សាយ​ថា​ Luiz វាយ​ Ceballos ចំ​កណ្ដាល​មុខក្នុង​កំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់