• 2020-11-20 12:20:42
  • បាល់ទាត់

ទីបំផុត Vinicius តប​នឹង​រឿង​​កាច់​កុង​ជាមួយ Benzema កាល​ពី​ជាង ១ខែ​មុន

  • 2020-11-20 12:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Vinicius Jr. បាន​ឆ្លើយតប​នឹង​ វីដេអូ​បែកធ្លាយ​រឿង ខ្សែ​ប្រយុទ្ធ​បារាំង Benzema ខ្សឹប​ខ្សែ​បម្រើ​ Ferlan Mendy កុំ​ឲ្យ​បោះបាល់​ឲ្យ​ខ្លួន ដែល​កើត​ហេតុ​ក្នុង​ការ​ប្រកួត​រវាង Real Madrid និង​ក្លឹប Borussia Mönchengladbach ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​កាល​ពី​ខែ​តុលា​កន្លង​ទៅ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " Benzema មិន​បាន​សំដៅ​មក​ខ្ញុំ​ទេ។ ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​អាជីព យើង​ដឹង​ច្បាស់​ណាស់​ពី​រឿង​នេះ ហើយ​ពួក​យើង​មាន​ពាក្យ​សម្ងាត់​ ដែល​គ្រប់​គ្នា​មិន​ដឹង​ " ។

Vinicius ក៏​បន្ត​បែប​នេះ​ថា៖ " Benzema និង​ខ្ញុំ​មិន​ត្រឹម​តែ​ជា​មិត្តរួមក្រុម​ទេ តែ​យើង​ក៏​ជា​កីឡាករ​អាជីប ហើយ​យើង​ដឹង​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​នៅ​ក្នុង​ទីលាន។ ទំនាក់ទំនង​ខ្ញុំ និង Benzema ល្អ​ណាស់ " ៕

​អាន​លម្អិត​៖ រឿង​បែកធ្លាយវីដេអូ Benzema ប្រាប់​មិត្តរួម​ក្រុម​ខ្លួន កុំ​ឲ្យ​បោះបាល់​ឲ្យដៃគូ​ប្រយុទ្ធ Vinicius Jr

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់