• 2020-11-20 07:49:41
  • បាល់ទាត់

១១ពេល Heung-Min Son ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល

  • 2020-11-20 07:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​រយៈពេល​​៦​រដូវ​កាល​ហើយ ដែល​ខ្សែ​ប្រយុទ្ធ Heung-Min Son ចូលរួម​ជាមួយ Spurs ចាប់​តាំង​ពី​ឆ្នាំ​២០១៥។

បច្ចុប្បន្ន​​កីឡាករ​វ័យ​​២៨​ឆ្នាំ​​គឺ​ជា​ជម្រើស​ខ្សែ​ប្រយុទ្ធ​ដំបូង​​របស់​ក្រុម ហើយ​ខ្សែ​ប្រយុទ្ធ​ផ្សេង​ៗ​ពិបាក​នឹង​ដណ្ដើម​កន្លែង​របស់​គេ​ណាស់។ មាន​ទាំង​បច្ចេកទេស​លេង​ល្អ​ស៊ីចង្វាក់គ្នា​ជាមួយ​មិត្តរួម​ក្រុម និង​ការ​សម្រេច​ទី​ច្បាស់ Son តែងតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​​ចាត់​ការ​តាំង​ពី​ជំនាន់​លោក Mauricio Pochettino រហូត​ដល់​លោក Jose Mourinho។

តាមរយៈ​វីដេអូ​មួយ​បាន​បង្ហាញ​១១​ពេល​ដែល​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល។ ពេល​ទី​មួយ​បង្ហាញ​ពី​ការ​អូស​បាល់​យក​ទៅ​ទាត់​បញ្ចូល​ទី​ដោយ​ខ្លួន​ឯង ពេល​ Spurs លេង​ទល់​នឹង Chelsea កាល​ពី​ឆ្នាំ​២០១៨។ មួយ​ពេល​ទៀត Son បាន​ទាត់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​ដោយ​ជើង​ឆ្វេង​ដែល​​មិនមែន​ជា​ជើង​ហ្ស៊ីន​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ជាមួយ Leicester City។ មិនបាច់​រៀបរាប់​យូរ​តោះ​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់