• 2020-11-20 07:57:38
  • បាល់ទះ

ពិត​ជា​កក្រើក​! ​វិសាខា​ នឹង​ប្រើ​កីឡាករ​​​ល្អ​ៗ​របស់​ខ្លួន​ទាំង​អស់​ទល់​ អង្គរក្ស

  • 2020-11-20 07:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​មិត្ត​ភាព​រវាង​ក្រុម​បាល់ទះ​វិសាខា និង​ក្រុម​បាល់ទះ​បញ្ជា​ការដ្ឋាន​អង្គរក្ស​ នឹង​ធ្វើ​ឡើង​នៅ​តារាង​​បាល់ទះ​កូន​ភ្លោះ​ក្រុង​តាខ្មៅ នា​វេលា​ម៉ោង ២:៣០ នាទី​រសៀល​​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ។

ក្រុម វិសាខា

​ព្រឹត្តិការណ៍​ពិត​ជា​កក្រើក​​មិន​ខាន​ ពោល​គឺ​ខាង​អង្គរក្ស ក៏​សម្បូរ​កីឡាករ​ល្អៗ។ ចំណែក​ខាង​វិសាខា​​ លោក សាន សុក្រិត គ្រូ​បង្វឹក​បាន​បញ្ជាក់​ថា នឹង​ប្រើ​កីឡាករ​ល្អ​ៗ​របស់​​ខ្លួន​ទាំង​អស់​តែ​ម្ដង ដើម្បី​ចង់​ដឹង​សមត្ថភាព សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​ការ​ប្រកួត​អន្តរជាតិ និង​ពិសេស​នា​ឆ្នាំ​២០២១ ដែល​​មាន​កម្មវិធី​​ប្រកួត​ ស៊ីហ្គេម នៅ​វៀតណាម។

​ទាក់​ទង​ប្រកួត​នេះ​ដែរ​ លោក​ សាន​ សុក្រិត បាន​បន្ថែម​ថា លោក​មើល​ឃើញ​ កីឡាករ​របស់​ខ្លួន​ខាន​បញ្ចេញ​សមត្ថភាព​ច្រើន​ខែ​មក​ហើយ ដូច្នេះ​​ការ​ប្រកួត​នេះ​ពិត​ជា​រឿង​ល្អ​មែន​ទែន​សម្រាប់​ក្រុមលោក ដើម្បី​ស្ទាប​ស្ទង់​សមត្ថភាព​។

​ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​មិត្ត​ភាព​​ ​ដែល​រៀបចំ​ឡើង​ត្រូវ​តាម​ស្តង់ដារ បើ​សិន​ក្រុម​ខាង​ណា​អាច​យក​ឈ្នះ ៣ សិត​មុន​ក្រុម​នោះ​នឹង​ទទួល​បាន​ជ័យជម្នះ​។ ​រំលឹក​ថា វិសាខា មាន​កីឡាករ​ល្អ​ៗ​​ជា​ច្រើន​ ដូច​ជា ពិន សារ៉ុន កម្ពស់ ២,០១, គួន ម៉ុម ​១,៩៣, វឿន វាសនា ១,៩៤ (ស្នា​លេខ ២០ ) ជាដើម ៕

ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់