• 2020-11-19 08:19:57
  • បាល់ទះ

ថ្ងៃ​ច័ន្ទ​​សប្ដាហ៍​ក្រោយ ជម្រើសជាតិ​បាល់​ទះ​​ចាប់​ផ្ដើម​ហាត់​វិញ​

  • 2020-11-19 08:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា នឹង​ចាប់​ផ្ដើម​​ហ្វឹកហាត់​ឡើង​វិញ ​នៅ​តារាង​បាល់ទះ​របស់​​ក្លឹប​​វិសាខា ។

​សួន ចាន់ណារ៉ូ ប្រធាន​ក្រុម​​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា បាន​​ឲ្យ​ដឹង​ថា ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់ និង​ចាប់​ផ្ដើម​ហ្វឹកហាត់​ធម្មតា​វិញ តាម​កាល​កំណត់​ខាង​លើ។ ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Li Jun ​ដែល​ជា​ជន​ជាតិ​ចិន។

សួន ចាន់ណារ៉ូ ជា​អ្នក​លើក​បាល់​ជាប់​ចំណាត់​ថ្នាក់​លេខ ១ របស់​កម្ពុជា ហើយ​ក៏​ត្រូវ​បាន​មហា​ជន​មាន​ការ​ស្ងើចសរសើរ​​ចំពោះ​ទឹក​ដៃ​​នៃ​ការ​លើក​បាល់​របស់​គេ​​ផង​ដែរ។ ​លោក Li Jun ​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ហើយ​មាន​កុង​ត្រា​ចំនួន ៥ ឆ្នាំ​​ដើម្បី​​អភិវឌ្ឍន៍​វិស័យ​​មួយ​នេះ​ ដើម្បី​ចូល​រួម​ប្រកួត​​ជា​មួយ​ប្រទេស​ផ្សេងៗ ​ក្នុង​តំបន់​អាស៊ាន ៕ ​​

លោក Li Jun

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់