- 2020-11-19 02:00:11
- បាល់ទាត់
Lukaku ដាក់២គ្រាប់ជួយបែលហ្ស៊ិកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League
- 2020-11-19 02:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku ដាក់២គ្រាប់ជួយបែលហ្ស៊ិកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Romelu Lukaku អាចធ្វើបាន២គ្រាប់ម្នាក់ឯងនាំបែលហ្ស៊ិកយកឈ្នះដាណឺម៉ាក ៤-២ ធានាបានកន្លែងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League។
Youri Tielemans បានទាត់បញ្ចូលទីរកគ្រាប់បើកឆាកឲ្យបែលហ្ស៊ិក មុនពេល Jonas Wind ទម្លុះសំណាញ់តាមស្មើឲ្យដាណឺម៉ាក។ Lukaku បានបន្ថែម២គ្រាប់ជាប់គ្នានៅនាទីទី៥៦និង៦៩ ជួយបែលហ្ស៊ិកនាំមុខ ៣-១។
ដាណឺម៉ាករកបានគ្រាប់ទីពីររបស់ខ្លួន បន្ទាប់ពី Nacer Chadli របស់ បែលហ្ស៊ិកធ្វើឲ្យចូលទីខ្លួនឯង។ យ៉ាងណាចុងម៉ោងទៅហើយខ្សែបម្រើប្រយុទ្ធរបស់ ក្លឹប Manchester City កីឡាករ Kevin De Bruyne បន្ថែមគ្រាប់ទី៤ឲ្យបែលហ្ស៊ិកឈ្នះ ៤-២។
ការឈ្នះនេះ បែលហ្ស៊ិកបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយអ៊ីតាលី អេស្ប៉ាញនិងបារាំង។ ការចាប់ឆ្នោតប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៣ ខែ ធ្នូ ខាងមុខ៕