• 2020-11-18 07:46:22
  • បាល់ទាត់

សើច​ចុក​ពោះ​ជា​មួយ​ពិធីករ​កំពូល​កូរ​អាន​បន្លំ​ៗ​ឈ្មោះ​ក្រុម​​នៅ​ Premier League

  • 2020-11-18 07:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​របស់​ពិធីករ​ទូរទស្សន៍​ម្នាក់​កំពុង​តែ​ល្បី​លើ​បណ្ដាញ​សង្គម ដោយ​សារ​តែ​គេ​​អាន​​បន្លំ​ៗ​ឈ្មោះ​របស់​ក្រុម​នៅ​ Premier League និង​លីគ​ធំ​២​ផ្សេង​ទៀត។

បុរស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Akrobeto ជា​តារា​សម្ដែង អ្នក​កំប្លែង​និង​ពិធីករ​ទូរទស្សន៍​របស់​ប្រទេស​ហ្គាណា។ បច្ចុប្បន្ន​​បុរស​វ័យ​​៥៨​ឆ្នាំ​​កំពុង​ធ្វើ​ការ​ជា​ពិធីករ​​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ UTV ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន កាន់​កម្មវិធី "The Real News"។

"The Real News" បាន​តម្រូវ​ឲ្យ​លោក Akrobeto អាច​ព័ត៌មាន​ជា​ភាសា​អង់គ្លេស ខុស​ពី​ពិធីករ​ដទៃ​ក្នុង​ប៉ុស្តិ៍​ជាមួយ​គ្នា​អាច​ជា​ភាសា​ជាតិ។ ​​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​កម្មវិធី​នេះ​បាន​បាន​ចេញ​វីដេអូ​មួយ​​នៃ​ការ​អាន​លទ្ធផល​ប្រកួត​​នៃ​ក្របខណ្ឌ​ Premier League ដោយ​លោក Akrobeto ជា​ពិធីករ។

ក្នុង​វីដេអូ Akrobeto បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​ជា​ខ្លាំង​​ដោយ​សារ​តែ​ការ​លេង​ទឹក​មុខ និង​អាន​ឈ្មោះ​ក្រុម​​ដែល​ពិបាក​អាច​បន្លំៗ​ទាំង​​ក្រុម​នៅ Premier League, Seria A និង Bundesliga។ មើល​តាម​ចេតនា​នៃ​ប៉ុស្តិ៍ ដោយ​សារ​តែ​លោក Akrobeto ជា​អ្នក​កំប្លែង​គេ​បង្កើត​កម្មវិធី "The Real News" ឡើង​ដើម្បី​កម្សាន្ត​អារម្មណ៍​អ្នក​ទស្សនា៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់