• 2020-11-18 02:37:57
  • បាល់ទះ

អេគីប ធី ម៉េង​ហួង ចាប់​​ផ្ដើម​លេង​ជា​មួយ​គ្នា​ និង​ល្បី​ពេលណា ?

  • 2020-11-18 02:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេគីប​របស់​ ធី ម៉េង​ហួង មាន ណារិទ្ធ និង​ ហុង លីប៊័ររ៉ូ ​ត្រូវ​បាន​នហាជន​ស្គាល់​ពេញ​ពិភព​បាល់ទះ​ ក្រោយ​ពួក​គេ​បាន​បង្ក​ព្យុះភ្លៀង យក​ឈ្នះ​អេគីប​របស់​ស្មាត់​ធំ​ៗរបស់ សុវណ្ណនាថ និង​រាជ ជា​ដើម ។

ប៊ន ណារិទ្ធ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ក្រុម​របស់​គេ​​បាន​ចាប់​ផ្ដើម​លេង​​មួយ​គ្នា​​អំឡុង ដើម​ខែ​សីហា ឆ្នាំ​២០២០ នៅ​ពេល​ត​ឲ្យ​ខាង​ ព្រែកឯង​ ៣ ទល់​៤។ ក្រោយ​លេង​យល់​ចិត្ត​គ្នា​ក៏​ចាប់​ផ្ដើម​​​ចាប់​គូ​ប៉ះ​អេគីប​ធំ​ៗ។ ប៉ុន្តែ​​​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទះ​ចាប់​អារម្មណ៍​​​ខ្លាំង​កើត​ឡើង​នៅ​ពេលដែល​អេគីប​របស់​គេ​យក​ឈ្នះ ​ក្រុម​របស់ ​សុវណ្ណនាថ,​ ឌូក,រាជ និង វ៉ា វេត ជាដើម។

រំលឹក​ថា ​ធី ម៉េង​ហួង ជា​ស្មាត់​មួយ​រូប​ល្អ​របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ​ដែល​មាន​កម្ពស់ ១,៨៥ ​ម៉ែត្រ មាន​អាយុ ១៩ ឆ្នាំ​ជា​យុវជន​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់