• 2020-11-18 01:47:36
  • បាល់ទាត់

Torres ​៖ ​អេស្ប៉ាញ ​យក​ឈ្នះ​អាល្លឺម៉ង់​តាំង​ពី​កែ​បាល់​ភ្លាម​ៗ​ម្ល៉េះ

  • 2020-11-18 01:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដល់​ទៅ ៦-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​។

នេះ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​មិន​ចង់​ជឿ​នោះ​ទេ ព្រោះ​ថា​ក្រុម​អាល្លឺម៉ង់​ជា​ក្រុម​ខ្លាំង​មួយ ​ហើយ​កម្រ​មាន​អ្នក​ស៊ុត​ពួកគេ​ចូល​ដល់​ទៅ​៦​គ្រាប់​បែប​នេះ​ណាស់។ ​តែ​យ៉ាងណាមិញ ​ក្រុម​អេស្ប៉ាញ​ក្នុង​ដី​ខ្លួន​ឯង​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​បាន។ ​៦​គ្រាប់​របស់​អេស្ប៉ាញ​ដែល​រក​បាន​នោះ​កើត​ចេញ​ពី Morata ​១​គ្រាប់ Torres ​៣​គ្រាប់ Rodri ​១​គ្រាប់ ​និង Mikel ​១​គ្រាប់។

​ចំពោះ​ការ​ប្រកួត​នេះ Torres ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​នោះ​បាន​និយាយ​ថា​ក្រុម​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​អាល្លឺម៉ង់​តាំង​ពី​បើក​ការ​ប្រកួត​ភ្លាម​ម្ល៉េះ។ កីឡាករ​អេស្ប៉ាញ ​មាន​ទំនុក​ចិត្ត​និង​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ​សម្រាប់​ការ​ប្រកួត​នេះ ​ហើយ​ការ​តាំង​ចិត្ត​ខ្ពស់​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​សម្រេច​គោលដៅ​បាន​៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់