• 2020-11-17 02:20:37
  • បាល់ទាត់

Rodri ថា​ប្រកួត​ទល់​អាល្លឺម៉ង់ ជា​ប្រកួត​ស្លាប់​រស់​ហើយ​

  • 2020-11-17 02:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​នៅ​យប់​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League។

​នេះ​ជា​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ ​ប្រសិន​បើ​ក្រុម​អាល្លឺម៉ង់​អាច​ទប់​ត្រឹម​ស្មើ​បាន ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ខណៈ​ដែល​ក្រុម​អេស្ប៉ាញ​វិញ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​តែ​ម្ដង​សម្រាប់​ប្រកួត​មួយ​នេះ ព្រោះ​ពួកគេ​មាន​៨​ពិន្ទុ ​និង​អាល្លឺម៉ង់​មាន​៩​ពិន្ទុ។

Rodri

​Rodri ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “យើង​សង្ឃឹម​ថា​អាល្លឺម៉ង់​នឹង​ដាក់​ក្រុម​ដ៏​ខ្លាំង​មួយ​សម្រាប់​ការ​ប្រកួត​នេះ​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ។ ​នេះ​អាចជា​ការ​សាកល្បង​ដ៏​ល្អ​មួយ​នៃ​របៀប​ដែល​យើង​ប្រកួត​រស់ ឬ​ក៏​ជា​ការ​ប្រកួត​ស្លាប់។ ពួកគេ​នឹង​រុញ​ពួក​យើង​ដល់​កន្លែង​កំណត់​មួយ​ដូច​កាល​ប្រកួត​មុន ប៉ុន្តែ​យើង​នឹង​មិន​ប្ដូរ​គោលដៅ​ឡើយ ​យើង​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់