• 2020-11-16 01:55:31
  • បាល់ទាត់

Mane ស៊ុត​មួយ​គ្រាប់ ជួយ​សេណេហ្គាល់​ឡើង Africa Cup of Nations មុន​គេ

  • 2020-11-16 01:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Sadio Mane រក​បាន​មួយ​គ្រាប់ នាំ​​ជម្រើសជាតិ​សេណេហ្គាល់​ឈ្នះ Guinea-Bissau ១-០ កក់​កៅអី​បាន​ទៅ​លេង​នៅ​ពាន Africa Cup of Nation ឆ្នាំ​២០២១។

Mane រក​បាន​គ្រាប់​បាល់​នៅ​នាទី​ទី​៨២​ បន្ទាប់​ពី កីឡាករ​ Jorge Nogueira របស់ Guinea-Bissau ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​វគ្គ​ទី​២​។ សេណេហ្គាល់​បច្ចុប្បន្ន​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​នៅ​ទ្វីប​អាហ្រ្វិក ហើយ​ក៏​ជា​ក្រុម​ដំបូង​ដែល​លេង​ក្នុង​វគ្គ​ជម្រុះ​បាន​ឡើង​ទៅ​​លេង​ពាន Africa Cup of Nation ឆ្នាំ​២០២១ ជាមួយ​ម្ចាស់​ផ្ទះ​​កាមេរ៉ូន។

ឆ្លង​កាត់​៤​ប្រកួត​កំពូល​ក្រុម​របស់ Mane ឈ្នះ​ទាំង​អស់​មាន​១២​ពិន្ទុ​ពេញ​​ក្នុង​ពូក I ខណៈ​ការ​លេង​នៅ​សល់​២​ប្រកួត​ទៀត។ យ៉ាណាមិញ Africa Cup of Nation ២០២១ ត្រូវ​បាន​ផ្អាក ដោយ​លើក​ទៅ​លេង​នៅ​ខែ មករា ឆ្នាំ ២០២២ ព្រោះ​តែ​​ការ​រាតត្បាត​វីរុស​កូរ៉ូណា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់