• 2020-11-13 11:10:01
  • ព័ត៌មាន

Rashford ត្រូវ​បាន​គេ​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

  • 2020-11-13 11:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United កីឡាករ​ Marcus Rashford ត្រូវ​បាន​ដក​ចេញ​ពី​សមាជិក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ដោយសារ​តែ​រឿង​របួស​។

កីឡាករ​រូប​នេះ​ត្រូវ​បាន​កោះហៅ​ទៅ​ចូល​រួម​ក្នុង​ក្រុមជម្រើសជាតិ សម្រាប់​ប្រកួត​អន្តរជាតិ​ចុង​ក្រោយ​ក្នុង​ឆ្នាំ២០២០​នេះ។ យ៉ាងណាមិញ ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ កំឡុង​ប្រកួត​រវាង Manchester United និង​ Everton កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

Rashford បាន​អវត្តមាន​ពី​ប្រកួត​មិត្តភាព​របស់​អង់គ្លេស ដែល​លេង​ទល់​នឹង​សាធារណរដ្ឋ​អៀរឡង់ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ដែរ សមាគម​បាល់ទាត់​អង់គ្លេស​បាន​ប្រកាស​ជា​ផ្លូវការ​ថា កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ពី​ប្រកួត​ UEFA Nations League ដែល​នឹង​លេង​ទល់ បែលហ្សិក និង​អ៊ីស្លង់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់