- 2020-11-13 07:51:29
- បាល់ទាត់
គ្រូព័រទុយហ្គាល់ថា Ronaldo មិនចាំបាច់លេងទល់ក្រុមខ្សោយ ដើម្បីបំបែកកំណត់ត្រាទេ
- 2020-11-13 07:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូព័រទុយហ្គាល់ថា Ronaldo មិនចាំបាច់លេងទល់ក្រុមខ្សោយ ដើម្បីបំបែកកំណត់ត្រាទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅសល់តែ៧គ្រាប់ទៀតប៉ុណ្ណោះនឹងអាចបំបែកកំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យក្រុមជម្រើសជាតិហើយ។
ដោយប្រកួតទល់ក្រុមអង់ដូរ៉ាកន្លងទៅ គឺ Ronaldo ចូលលេងនៅតង់ទី២ និងរកបានតែ១គ្រាប់ប៉ុណ្ណោះ។ អ្នកគាំទ្រជាច្រើនបានដាក់ចម្ងល់ទៅលោក Santos គ្រូបង្វឹកក្រុមព័រទុយហ្គាល់ថា មូលហេតុអ្វីបានជាមិនដាក់ខ្សែប្រយុទ្ធរូបឱ្យលេងពេញម៉ោងដើម្បីស្វែងរកគ្រាប់ឱ្យច្រើនបំបែកកំណត់ត្រាទៅ ព្រោះសល់តែ៧គ្រាប់ទៀតប៉ុណ្ណោះ។
ចំពោះចម្លើយវិញ លោក Santos បានបញ្ជាក់ថាសមត្ថភាពរបស់ Ronaldo មិនចាំបាច់តែលេងទល់ក្រុមខ្សោយដើម្បីស្វែងរកគ្រាប់បាល់បានច្រើននោះទេ។ រូបគេនឹងមានឱកាសច្រើនទៀត ក្នុងការស្វែងរកគ្រាប់បាល់ឱ្យជម្រើសជាតិក្នុងប្រកួតផ្លូវការ មិនមែនចាំបាច់តែ Friendly ឡើយ។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថាប្រកួតជាមួយអង់ដូរ៉ា លោកមិនចង់លេងផង ដោយដឹកនាំក្រុមហ្វឹកហាត់នៅជំរំអាចល្អជាងលេងមិត្តភាពនេះទៀត។
ដោយនៅយប់នេះ ក្រុមព័រទុយហ្គាល់ក៏នឹងត្រូវប្រកួតជាមួយក្រុមខ្លាំងបារាំងផងដែរ សម្រាប់ពានរង្វាន់ UEFA Nations League ។ ក្រុមទាំងពីរមានពិន្ទុស្មើគ្នា ហើយក៏អាចយកប្រកួតនេះដើម្បីកាត់សេចក្ដីក្រុមលេខ១កំពូលតារាងផងដែរ៕