• 2020-11-12 12:38:52
  • ព័ត៌មាន

Depay បកស្រាយ​យ៉ាងណា​ រឿង​ទៅ​លេង​នៅ Barca?

  • 2020-11-12 12:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Lyon កីឡាករ​ Memphis Depay បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នរណា​មិន​ចង់​ទៅ​លេង​នៅ​ Barcelona គ្រាន់​តែ​ឥឡូវ​នេះ​គេ​អត់​គិត​រឿង​ហ្នឹង​។

Depay បាន​និយាយ​ថា​៖" ខ្ញុំ​អត់​ទាន់​ដឹង​អី​ពី​ Barca ទេ​។ រដូវកាល​ទិញ​ដូរ​ក៏​មិន​ទាន់​បើក​ដែរ​ អញ្ចឹង​ហើយ​អត់​មាន​រឿង​អី​ខ្ញុំ​ត្រូវ​ខ្វល់​កិច្ចការ​អស់​ហ្នឹង​ទេ​។ អ្វី​ដែល​ខ្ញុំ​គិត​រាល់​ថ្ងៃ​នេះ​ គឺ​ខិត​ខំ​លេង​ និង​ពង្រឹង​សមត្ថភាព​ប៉ុណ្ណោះ​ "។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំដឹង​ថា​ គេ​រំពឹង​ខ្ញុំ​ច្រើន​។ នរណា​មិន​ចង់​ទៅ​លេង​នៅ​ហ្នឹង​? គ្រាន់​តែ​ឥឡូវ​ហ្នឹង​ខ្ញុំ​អត់​ទាន់​ចង់​គិត​រឿង​ហ្នឹង​ "។​

គួរ​បញ្ជក់​ផង​ដែរ​ថា​ Depay ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ មាន​អ្នក​ចាត់​ការ​ក្លឹប​ Barca ចង់​បាន​រូប​គេ​រហូត​មក​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់