- 2020-11-11 11:27:10
- បាល់ទាត់
Wilshere៖ ទោះ Arsenal ផាត់ខ្ញុំចេញក៏ដោយ ក៏ខ្ញុំមិនសុខចិត្តលេងឲ្យ Spurs ដែរ
- 2020-11-11 11:27:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wilshere៖ ទោះ Arsenal ផាត់ខ្ញុំចេញក៏ដោយ ក៏ខ្ញុំមិនសុខចិត្តលេងឲ្យ Spurs ដែរ
ចន្លោះមិនឃើញ
ខ្សែបម្រើអង់គ្លេសកីឡាករ Jack Wilshere បាននិយាយប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ទោះជា Arsenal លក់រូបគេក៏ដោយ ក៏គេមិនអាចដាច់ចិត្តទៅលេងឲ្យក្លឹប Tottenham Hotspur ដែរ។
កីឡាកររូបនេះបានលើកឡើងថា៖ " ខ្ញុំស្រលាញ់ Mourinho គាត់ល្អណាស់ តែខ្ញុំមិនអាចចូលទៅលេងក្នុងក្លឹបហ្នឹងទេ " ។
អតីតកីឡាករឆ្នើមប្រចាំជម្រើសជាតិអង់គ្លេសបានបន្តថា៖ " Spurs នឹងមិនបានខ្ញុំទៅលេងឡើយ។ ទោះជាខ្ញុំអន់ចិត្តខ្លះ ពេល Arsenal ផាត់ខ្ញុំចេញ ហើយពួក Spurs មកចែចូវខ្ញុំហៅខ្ញុំទៅលេង ក៏ខ្ញុំមិនទៅដែរ ដោយសារតែខ្ញុំនៅតែមានបេះដូងនៅ Arsenal '' ។
Wilshere បាននៅក្រោមដំបូលរបស់ Arsenal រយៈពេល ១០ឆ្នាំពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨។ កីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីនៅក្មេង តែដោយសាររបួសយាយីខ្លាំងពេក ទើបបណ្ដាលឲ្យ Arsenal ដាក់កីឡាកររូបនេះខ្ចីជើងនៅក្លឹប Premier League ផ្សេងៗ ហើយចាប់ពីឆ្នាំ២០១៨មក គេលេងនៅរាជធានីឡុងដុងដដែលតែលេងនៅ West Ham United៕