• 2020-11-04 02:43:38
  • បាល់ទះ

៤ សំនួរ​​បង្ហាញ​ជូន​ប្រិយមិត្ត​អំពី​អាការៈ​ និង​សមត្ថភាព​​ យក្ស ដែល​កំពុង​ស្ងាត់​ពី​សមរភូមិ

  • 2020-11-04 02:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃុន វាសនា ហៅ​ក្រៅ យក្ស ​បាន​រង​របួស​​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិត ១ ឆ្នាំ​មក​​ហើយ ប្រិយមិត្ត​ខាន​ឃើញ ។ តើ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា ​អាការៈ​របស់​ស្មាត់​ ធំ ​ល្អ​ខាង​វ៉ៃ​ផ្ដាច់ និង​វាយ​សេវា​ធ្ងន់​ៗ ​​រូប​​នេះ​យ៉ាង​ណា​ហើយ ? ​​​ដើម្បី​ជម្រាប​​ជូន​​បងប្អូន​អ្នក​ស្នេហា​បាល់ទះ​ពេល​នេះ Sabay បាន​សាកសួរ​ ៤ សំនួរ​ជូន​៖

១-សំនួរ៖ តើ​​អាការៈ​របួស​របស់​ប្អូន​យ៉ាង​ណា​ហើយ ? យក្ស ៖ បាទ​បង!​​ លេង​អី​ហើយ លេង​ឈឺ​ហើយ​​ពេល​នេះ នឹង​អាច​លេង​វិញ​ឆាប់ៗ ។ ​​មើល​ទៅ​បង​ប្រហែល​ ២ ខែ​ អី​ទៀត​លេង​បាន​វិញ​​ហើយ។

២-​សំនួរ៖ តើ​ពេល​ណា​ទើប​អាច​ចូល​ហាត់​វិញ? យក្ស ៖ បាទ​បង! មើល​ទៅ​​ការ​ចូល​ហាត់​ក៏​មិន​យូរ​ដែរ​ ​តែ​អាច​និយាយ​ថា ពីរ​ខែ​អី​ទៀត​ចុះ ព្រោះ​ឲ្យ​របួស​ឈប់​ស្រៀវ​សិន ។ ​

៣-សំនួរ ៖ ចុះ​ខាន​លេង​ចឹង​ទម្ងន់​អី​ឡើង​អត់​ ? យក្ស ៖ អត់​អី​​ទេ​​បង ទោះ​ខាន​លេង​តែ​ខ្ញុំ​មិន​ឡើង​ទម្ងន់​។ គ្រាន់​តែ​ការ​លោត​មិន​សូវ​ហ៊ាន​ប្រឹង​ខ្លាំង ដោយ​សារ​​​អារម្មណ៍​​​នៅ​ស្រៀវ​ ត្រង់​មុខ​របួស។

៤-​តើ​ខាន​លេង​យូរ​អីចឹង​មើល​ទៅ​ប្រហែល​ធ្លាក់​ហើយ ?​ យក្ស ៖ ខាន​លេង​យូរ​ចឹង​ដឹង​តែ​ធ្លាក់​ហើយ​បង​។ ​​លេង​មិន​បាន​ដូច​មុន​ទេ​បង​អើយ លេង​ម៉េច​ក៏​មិន​ដូច​​មុន​​ដែរ។ គ្រាន់​តែ​! ពេល​ហាត់​ទៅ​អាច​លេង​បាន​ខ្លះ​​ៗ​វិញ តែ​បើ​ឲ្យ​ល្អ​ដូច​មុន​​មិន​បាន​ទេ។ ​​​​ ​រំលឹក​ថា របួស​នេះ​កើត​ឡើង​ដោយសារ​ យក្ស ក្រឡាប់​កប់​បី និង​ប៉ះ​ត្រង់​កជើង​បណ្ដាល​ឲ្យ​ស្រាំ​ឆ្អឹង។ យក្ស ឬ ឃុន វសនា ជា​ស្មាត់​ល្អ​មួយ​រូប​របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ​ដែល​មាន​កម្ពស់ ១,៨៨ ​ទម្ងន់ ៧៨ គីឡូក្រាម ​អាយុ ៣១ ឆ្នាំ​​ជា​អ្នក​ខេត្ត​កំពត ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់