- 2020-11-03 12:31:16
- បាល់ទាត់
Ozil រកការងារក្រៅម៉ោងបានហើយ ក្រោយ Arsenal ទម្លាក់មិនឲ្យលេង
- 2020-11-03 12:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil រកការងារក្រៅម៉ោងបានហើយ ក្រោយ Arsenal ទម្លាក់មិនឲ្យលេង
ចន្លោះមិនឃើញ
ខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil ត្រូវបានតែងតាំងជា "ទីប្រឹក្សាយុទ្ធសាស្ត្រ" របស់ក្រុមហ៊ុនវិនិយោគនៅទីក្រុងសង់ហ្វ្រង់ស៊ីស្កូ សហរដ្ឋអាមេរិក Class 5 Global ដែលជាក្រុមហ៊ុន Start Up មួយ ក្រោយពេលដែលកីឡាកររូបនេះត្រូវបាន Arsenal ទម្លាក់ឈ្មោះចេញពីបញ្ជីលេងក្នុង Premier League និង UEFA Europa League។
បើតាមសារព័ត៌មានអាមេរិក Bloomberg កីឡាកររូបនេះបានធ្វើការវិនិយោគចំនួន ១០០លានដុល្លារអាមេរិកហើយនៅក្នុងក្រុមហ៊ុនមួយនេះ។
ទាក់ទិននឹងការងារនេះដែរ Ozil បានលើកឡើងថា ខ្លួនពេញចិត្តនឹងការងារក្រោយអាជីពបាល់ទាត់ តែកីឡាកររូបនេះគិតថា ខ្លួននៅតែជាកីឡាករបាល់ទាត់សកម្មដដែល។
អ្នកចាត់ការក្រុមហ៊ុននេះលោក Youcef Oudjidane បាននិយាយថា កីឡាករបាល់ទាត់បង្កើតទស្សនៈប្លែកដាច់គេមួយ ចំពោះចំណូលចិត្តរបស់អតិថិជន៕