• 2020-10-28 12:44:17
  • ព័ត៌មាន

ចូល​និវត្តន៍​ជាង ៧-៨ឆ្នាំ​ហើយ គ្រូ​បង្វឹក​រូប​នេះ​នៅ​តែ​ជា​គ្រូ​បង្ហាញ​មុខ​នៅ UCL ច្រើន​ជាង​គេ

  • 2020-10-28 12:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍ UEFA Champions League គ្មាន​គ្រូ​បង្វឹក​ណា​ដឹក​នាំ​ការ​ប្រកួត​ច្រើន​ជាង Sir Alex Ferguson នោះ​ទេ ទោះ​បី​ជា​លោក​ចូល​និវត្តន៍​ ៧ឆ្នាំ​យ៉ាងណា​ក្ដី។

អតីត​អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម​រូប​នេះ​ បាន​ដឹកនាំ​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​បាន​ចំនួន ១៩០ប្រកួត​ក្នុង​រយៈពេល​ជាង​៤០ឆ្នាំ​នៃ​អាជីព​ជា​គ្រូ​បង្វឹក​របស់​លោក។

ក្នុង​ព្រឹត្តិការណ៍ UEFA Champions League លោក Ferguson បាន​បន្សល់​ទុក​ស្នាដៃ​ និង​កំណត់ត្រា​ជា​ច្រើន​ឲ្យ Manchester United ដោយ​ក្នុង​នោះ​​ លោក​បាន​ដឹកនាំ​ឲ្យ​បិសាច​ក្រហម​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ​បាន​ចំនួន ២ ដោយ​លើក​ទី១ នៅ​ឆ្នាំ១៩៩៩ និង​លើក​ទី២ នៅ​ឆ្នាំ​២០០៨។

តាម​ពី​ក្រោយ​លោក Ferguson គឺ​ លោក​ Arsene Wenger ដែល​ជា​អតីត​អ្នក​ចាត់ការ​ក្លឹប Arsenal ដោយ​លោក​បាន​ដឹកនាំ​នៅ Champions League ចំនួន ១៧៨ប្រកួត៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់