• 2020-10-28 03:01:10
  • បាល់ទាត់

ម៉ូលីកា ​និង សៀង ចន្ធា មាន​ចំណុច​ដូច​គ្នា​ពីរ​ក្នុង​វិស័យ​បាល់ទាត់

  • 2020-10-28 03:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ទេព ម៉ូលីកា ខ្សែ​បម្រើ​ស្លាប​ Tiffy Army ​គឺ​ជា​ ហ្វេន​ក្លឹប​ Barcelona ​ស្រប​ពេល​ខ្សែ​ប្រយុទ្ធ បឹងកេត​ សៀង ចន្ធា ក៏​ជា​ហ្វេន​ក្លឹប​របស់​ប្រទេស​​​អេស្ប៉ាញ​នេះ​ដូច​គ្នា ។

ទេព ​​ម៉ូលីកា បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ជា​ហ្វេន​ក្លឹប​នេះ​តាំង​ពី​ចេះ​លេង​បាល់​​នា​អំឡុង​ឆ្នាំ​២០១៥ ស្រប​ពេល​រូប​គេ​ក៏​ចេះ​លេង​បាល់​តាំង​ពី​ពេល​នោះ​មក​ដែរ ។ ចំណែក​ Idol របស់​គេ​​គឺ Leonel Messi ​។ បាន​ជា​គេ​ចូល​ចិត្ត​ការ​លេង​របស់​ Messi ពី​ព្រោះ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​​មាន​ទម្រង់​លេង​​ឡូយ​​ជាង​កីឡាករ​ណា​ណា​ទាំង​អស់​សម្រាប់​គេ ។

ទេព ​​ម៉ូលីកា

​ចំណែក សៀង ចន្ធា ​ក៏​ជា​ហ្វេន​ក្លឹប​ Barcelona ដូច​គ្នា បន្ថែម​លើស​ពី​នេះ​គេ​ថែម​ទាំង​ចង់​ទៅ​លេង​នៅ​ក្លឹប​នេះ​ទៀត​ផង សម្រាប់​ក្ដី​ស្រមៃ​របស់​គេ។ ប៉ុន្តែ​គេ​គិត​ថា ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​នេះ​ពិត​ជា​ពិបាក​ខ្លាំង​មែន​ទែន​ក្នុង​ការ​សម្រេច​បាន។ ​​និយាយ​ពី Idol ​ខ្សែ​ប្រយុទ្ធ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​​បាន​​ចាត់​ទុក Messi ជា​និមិត្តរូប​ជា​យូរ​ណាស់​មក​ហើយ ពោល​តាំង​ពី​គេ​ចេះ​លេង​បាល់​នា​អំឡុង​ឆ្នាំ​២០១៤។

សៀង ចន្ធា ជា​ខ្សែ​ប្រយុទ្ធ​​វ័យ​ទើប​​ ១៨ ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​បាន​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​នៅ​ក្លឹប​ និង​​នៅ​ជម្រើស​ជាតិ។ ​​សៀង ចន្ធា កើត​​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០០២ មាន​ស្រុក​កំណើត​នៅ​ភូមិ​២ ឃុំ ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង។ ​គេ​មាន​បង​ប្អូន ៤ នាក់​ និង​ជា​កូន​ពៅ​ក្នុង​គ្រួសារ។

សៀង ចន្ធា

ទេព ម៉ូលីកា ​​សិក្សា​នៅ​ វិទ្យាល័យ​ ប៊ុន​ រានី ហ៊ុន​ សែន កោះដាច់ ។ មាន​តួនាទី​ជា​​ខ្សែ​​បម្រើ​​​ស្លាប​ឆ្វេង​របស់​ទ័ព​។ កីឡា​​ការិនី​រូប​នេះ​​មាន​ស្រុក​កំណើត​នៅ​​​ឃុំ​កោះ​ដាច់ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល កើត​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០០៤ មាន​កម្ពស់ ១,៦៣ ​ម៉ែត្រ​។ ម៉ូលីកា ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម ដែល​​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​​ទាំង​៤ ប្រកួត​កន្លង​មក​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់