• 2020-10-27 03:38:57
  • បាល់ទាត់

Bata ​៖​អនាគត​បន្ដ​លេង​នៅ​បឹង​កេត ​ឬ​យ៉ាង​ណា ​អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​

  • 2020-10-27 03:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Dzarma Bata ​រក​បាន​១​គ្រាប់​នៅ​ចុង​ម៉ោង​ស្មើ​ជាមួយ​ភ្នំពេញ​ក្រោន ១-១ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នោះ គឺ​បាន​ធ្វើ​ឱ្យ​បឹង​កេត​គ្រង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​បាន​សម្រេច​ហើយ​នៅ​ឆ្នាំ​២០២០​នេះ។

នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​ដែល​បាន​ជួយ​ក្រុម​បឹង​កេត​លើក​ពាន ​ខណៈ​ដែល​រូបគេ​ផ្ទាល់​បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​សប្បាយ​ចិត្ត​​ខ្លាំង​មែនទែន​ក្នុង​ការ​បាន​ជួយ​ក្រុម​បឹង​កេត។ ​អតីត​កីឡាករ Angkor Tiger ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​អនាគត​របស់​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ ដោយ​សម្រេច​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ក្លឹប ​ថា​បន្ដ​ឱ្យ​ជួយ​រដូវ​កាល​ថ្មី​ទៀត​ឬ​យ៉ាង​ណា។

​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​មាន​បទ​ពិសោធ​ច្រើន​មែនទែន​ក្នុង​ការ​លេង​ឱ្យ​ក្លឹប​នៅ​លីគ​កំពូល​កម្ពុជា​។ ​នៅ​ឆ្នាំ​២០១៧ ​រូបគេ​លេង​ឱ្យ​បឹង​កេត ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ម្ដង​មក​ហើយ។ ក្រោយ​មក​ទៀត ​បាន​ផ្លាស់​ចេញ​ទៅ​លេង​ក្លឹប​ជា​ច្រើន​ដូចជា​ស្វាយរៀង ក្រោន ​និង Tiger ​ជា​ដើម៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់