• 2020-10-27 01:51:51
  • បាល់ទាត់

Son ឡើង​ឈរ​កំពូល​តារាង Top Scorer បន្ទាប់​ពី​ជួយ Spurs ឈ្នះ​ Burnley

  • 2020-10-27 01:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung-min និង Harry Kane បាន​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់ ជួយ Spurs យក​ឈ្នះ Burnley នៅ​ក្រៅ​ដី ១-០។

មួយ​គ្រាប់​នោះ​កើត​ឡើង​ចេញ​ពី​ការ​ទាត់​បាល់​ជ្រុង​របស់ Erik Lamela បន្ទាប់​មក​ Kaneតែត​បញ្ជូន​បន្ត​ឲ្យ Son ជា​អ្នក​សម្រេច​ទី​ចុងក្រោយ។ នេះ​ជា​លើក​​ទី​២៩​ហើយ​ដែល Son និង Kane សហការ​គ្នា​រក​គ្រាប់​បាល់​នៅ Premier League។

សម្រាប់​គ្រាប់​បាល់​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​ឡើង​ឈរ​កំពូល​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Premier League រដូវ​កាល​នេះ​មាន​៨​គ្រាប់។ Dominic Calver-Lewin របស់ Everton នៅ​លេខ​ពីរ​មាន​៧​គ្រាប់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់