- 2020-10-26 14:06:08
- បាល់ទាត់
សៀង ចន្ធា ដាក់គោលដៅ១ឆ្នាំទៅ២ឆ្នាំទៀត ចេញលេងក្រៅប្រទេស
- 2020-10-26 14:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀង ចន្ធា ដាក់គោលដៅ១ឆ្នាំទៅ២ឆ្នាំទៀត ចេញលេងក្រៅប្រទេស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ សៀង ចន្ធា បានសម្រេចគោលដៅរបស់ខ្លួនឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាមួយក្រុមបឹងកេតហើយ ក្រោយចាកចេញពីសាលាបាទី និងចូលរួមក្រុមនេះកាលពីរដូវកាលមុន។
កីឡាករកំពូលល្បឿននិងបច្ចេកទេសពេញខ្លួនខាងលើនេះ បានដាក់គោលដៅទៅថ្ងៃអនាគតផងដែរ ពោលគឺត្រឹម១ឆ្នាំឬ២ឆ្នាំទៀត រូបគេចង់ទៅលេងនៅក្រៅប្រទេសម្ដង។ ដោយនេះជាបំណងប្រាថ្នារបស់រូបគេជាយូរមកហើយដែរ។ យុវជនមកពីខេត្តកោះកុង អះអាងថាក្លឹបបឹងកេត ក៏នឹងយល់ព្រមឱ្យរូបគេចាកចេញដែរ ប្រសិនបើមានឱកាសមកដល់។
យុវជនវ័យ ១៨ ឆ្នាំរូបនេះគេបានចូលហាត់នៅសាលាបាល់ទាត់ជាតិបាទីកាលឆ្នាំ២០១៤ មុនផ្លាស់មកបឹងកេត ក្នុងវ័យ ១២ ឆ្នាំ ក្រោយពេលជួយឲ្យកោះកុងទទួលបានលេខ ៣ ក្នុងពានថ្នាក់ជាតិ។ អ្វីដែលពិសេសចូលហាត់ ដោយពុំចាំបាច់ធ្វើតេស្តអ្វីទាំងអស់ ពោលគេត្រូវបានគ្រូបង្វឹកខេត្តកោះកុងរៀបចំបញ្ជូនឈ្មោះឲ្យចូលហាត់នៅបាទី ដោយមើលឃើញពីទេពកោសល្យរបស់ខ្លួន៕