• 2020-10-26 14:04:24
  • បាល់ទាត់

មក​ដឹង​ប្រាក់​រង្វាន់ ​និង​កីឡាករ​ឈ្នះ​ពាន​ទាំង​អស់​នៅ​លីគ​កំពូល​កម្ពុជា​

  • 2020-10-26 14:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២០​នេះ បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ ​ដោយ​ក្រុម​បឹង​កេត ទទួល​បាន​ជើង​ឯក ​ខណៈ​ដែល​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។

​សម្រាប់​ក្រុម​ទទួល​បាន​លេខ​៣​នោះ​គឺ​ភ្នំពេញ​ក្រោន និង​លេខ​៤​បាន​ទៅ​លើ​ក្រុម​ទ័ព។ ​ដោយ​ឡែក​សម្រាប់​ប្រាក់​រង្វាន់​នា​រដូវ​កាល​នេះ​មាន​ការ​កើន​ឡើង​ជាង​រដូវ​កាល​មុន ​ដោយ​បឹង​កេត ​លេខ​១ បាន​១៥០​លាន​រៀល ​ស្វាយ​រៀង​លេខ​២ ​បាន​៦០​លាន​រៀល ​ក្រុម​ភ្នំពេញ​ក្រោន​លេខ​៣ ​បាន​៥០​លាន​រៀល ​និង​ក្រុម​លេខ​៤ ទ័ព​បាន​៤០​លាន​រៀល។ សម្រាប់​ក្រុម​លេង Fair Play ​ជាង​គេ គឺ​យុវជន​បាទីដែលស្ថិតនៅបាតតារាងលីគកំពូលកម្ពុជា។

ពាន​រង្វាន់​កិត្តិយស​ដទៃ​ទៀត​រួម​មាន៖

  • ម៉ាត់ ណូរុន ​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​
  • លោក គឹម ភក្ដី ​គ្រូ​បង្វឹក​ល្អ​ប្រចាំ​រដូវ​កាល​
  • ហ៊ុល គឹមហុយ ​អ្នក​ចាំទី​ល្អ​ប្រចាំ​រដូវ​កាល​
  • Privat ​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ប្រចាំ​រដូវ​កាល​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់