• 2020-10-26 02:14:01
  • បាល់ទាត់

Everton ​ស្គាល់​បរាជ័យ​ហើយ​ក្នុង​រដូវ​កាល​នេះ​​ក្រោម​ថ្វី​ជើង ​Southampton ​

  • 2020-10-26 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Everton ​របស់​លោក Carlo Ancelotti ​បាន​ស្គាល់​បរាជ័យ​ហើយ​នៅ​រដូវ​កាល​នេះ ក្រោម​ថ្វី​ជើង​ក្រុម Southampton ​ក្នុង​លទ្ធផល ​២-០ ​ក្នុង​ក្របខណ្ឌ Premier League ​។

​នៅ​តង់​ទី​១ ​ក្រុម​ម្ចាស់​ផ្ទះ Southampton ​បាន​នាំ​មុខ​លើ​ក្រុម​កំពុង​ឡើង​ជើង Everton ​បាន​ក្នុង​លទ្ធផល ​២-០ ​ទៅ​ហើយ។ ខណៈ​ដែល​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​លោក Ancelotti ​ព្យាយាម​វាយ​សម្រុក​វិញ​យ៉ាង​ណា​ក៏​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​ដែរ។ ដោយ​នៅ​នាទី​៧១ ​ខ្សែ​ការពារ Digne ​ទទួល​បាន​កាត​ក្រហម​ថែម​ទៀត ធ្វើ​ឱ្យ Everton ​មិន​អាច​មាន​ឱកាស​វាយ​បក​បាន​គ្រាប់​បាល់​ឡើយ។

​ចប់​ការ​ប្រកួត Everton ​ចាញ់ Southampton ​ក្នុង​លទ្ធផល ២-០។ ​បើ​ទោះ​ជា​បរាជ័យ​ប្រកួត​ដំបូង​យ៉ាង​នេះ​ក្ដី ​ក្រុម​មួយ​នេះ​នៅ​តែ​រក្សា​ខ្លួន​នៅ​កំពូល​តារាង​ដដែល ​ដោយ​មាន​១៣​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់