• 2020-10-23 04:05:30
  • បាល់ទាត់

មូលហេតុ​សំខាន់​ៗ​ដែល​អ្នក​គាំទ្រ​នៅកម្ពុជា​ស្រឡាញ់ Ronaldo

  • 2020-10-23 04:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគជ័យ​ក្នុង​វិស័យ​បាល់​ទាត់​បាន​ធ្វើ​ឲ្យ Cristiano Ronaldo ក្លាយ​ជា​កីឡាករ​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​ម្នាក់​ក្នុង​ពិភពលោក។

ក្នុង​នោះ​ដែរ​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​អ្នក​ស្រឡាញ់​ចូលចិត្ត​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​​មិន​តិច​នាក់​ដែរ។ តាម​រយៈ​រូប​មួយ​សន្លឹក​​ភ្ជាប់​ជាមួយ​សំនួរ “ប្រាប់​ហេតុផល​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត Ronaldo” ដែល​ Sabay បាន​បង្ហោះ​លើ​ផេក​កាល​ពី​ម្សិលមិញ ទទួល​បាន​ការ​បញ្ចេញ​មតិ​ដល់​ជាង​៤០០​នាក់។

ក្នុង​ការ​បញ្ចេញ​មតិ​ភាគ​ច្រើន​គេ​យល់​ឃើញ​កីឡាករ​បច្ចុប្បន្ន​ដែល​កំពុង​លេង​នៅ Juventus ខាង​លើ​ជា មនុស្ស​មាន​ការ​ព្យាយាម មាន​ចិត្ត​សប្បុរស​ មិន​ផឹក​ស្រា​ជក់​បារី និង​លេង​បាល់​ល្អ។ គណនី​មួយ​ឈ្មោះ​ថា Aamir Khen បាន​សរសេរ​រៀបរាប់​៣​ចំណុច​ថា Ronaldo៖

១. មាន​ការ​តស៊ូ ព្យាយាម

២. ជា​កីឡាករ​សប្បុរសធម៌

៣. ចេះ​ដឹងគុណ​អ្នក​ដែល​បាន​ជួយ​ខ្លួន

សម្រាប់​គណនី​មួយ​ទៀតមាន​ឈ្មោះ​ថា Rint Chaitith សរសេរ​ថា៖

១. លេង​ល្អ

២. ចិត្ត​ល្អ

៣. វិន័យ​ល្អ​​

Cristiano Ronaldo បច្ចុប្បន្ន​​កំពុង​បន្ត​នៅ​ដាក់​​ដាច់​ដោយ​ឡែក​ពី​គេ​​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​ជា​ថ្មី​នៅ​មាន​វិជ្ជមាន​មេរោគ​​កូរីដ​១៩។ គេ​អាច​នឹង​ខកខាន​លេង​ទល់​នឹង​ Barcelona ក្នុង​ពាន​រង្វាន់ UCL នៅ​ថ្ងៃ​ទី ២៨ ខែ តុលា​ខាង​មុខ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់