• 2020-10-23 03:45:28
  • បាល់ទះ

ស្ដេច​បាំង​ស្រុក​ខ្មែរ វ៉ា ​ប្រាប់​ថា​ស្មាត់​វ័យ​ក្មេង​ម្នាក់​នេះ ​ពិបាក​បាំង​ជាង​គេ​

  • 2020-10-23 03:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​​រស់ ហាន់​វ៉ា ​ជា​កំពូល​កីឡាករ​បាំង​ធំ​មួយ​រូប​នៅ​ស្រុក​ខ្មែរ ​ហើយ​ក៏​កំពុង​ឡើង​ជើងខ្លាំង​ផង​ដែរ ដោយ​ពិបាក​រក​ដៃ​គូ​ប្រកួត​គីប​ហ្សីន​ខ្លាំង​មែនទែន។

​កីឡាករ​មាន​ស្រុក​កំណើត​នៅ​តាកែវ ​ខាង​លើ​នេះ ​បាន​ប្រាប់​នៅ​ក្នុង​ការ Live ​របស់​ខ្លួន​ថា​ស្មាត់​ដែល​ពិបាក​បាំង​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ស្មាត់​វ័យ​ក្មេង ម៉េងហួង តែ​ម្ដង។ ​ម៉េងហួង​នេះ ​នៅ​ក្មេង ​ហើយ​រូបគេ​អាច​វ៉ៃ​បាល់​នៅ​លើ​បាំង​របស់ ​វ៉ា ​ថែម​ទៀត​ផង។ កត្ដា​នេះ​ហើយ ទើប​បាន​ជា វ៉ា ​បញ្ជាក់​ថា​រូបគេ​ពិបាក​តាម​ចាប់​បាំង​របស់​ស្មាត់​ក្រសួង​មហាផ្ទៃ​នេះ​ណាស់។

​រំលឹក​ថា ហាន់វ៉ា ​កើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តកាកែវ មានឪពុកឈ្មោះ ខៀវ ឡា ​ជា​​​អ្នក​លេង​បាល់​ល្អ​មួយ​រូប​ប្រ​ចាំ​ភូមិ​ស្រុក​ ម្ដាយ​ឈ្មោះ សាន សុខ មាន​មុខ​របរ​ជា​អ្នក​បម្រើ​សេវា​កម្ម​ជួល​តុការ។ វ៉ា មានបងប្អូន៣នាក់ ប្រុស​ទាំង​បី គេ​ជា​កូន​ទី២ បច្ចុប្បន្ន​គេ​មាន​​អាយុ ២៥ ឆ្នាំ​។ បងប្រុស​ឈ្មោះ រស់ វៃ លេងបាល់ទះល្អមធ្យម និងប្អូនពៅឈ្មោះ រស់ វេត ជាស្មាត់ស្ដាំពូកែផ្ដាច់ និងលេងផ្លែសឺវីស ដែលកំពុងឡើងកូដខ្លាំង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់