• 2020-10-23 01:51:04
  • បាល់ទាត់

Jose ​សរសើរ Vinicius ​ខ្លាំង ​ក្រោយ​បង្ហាញ​ខ្លួន​លើក​ដំបូង ​Assist ​បាន​២​គ្រាប់​

  • 2020-10-23 01:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម​ LASK ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ​នេះ​។

​ក្រុម Spurs ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​សម្រាប់​ពាន​រង្វាន់​លំដាប់​ទី​២​នេះ បើ​ទោះ​ជា​ពួកគេ​ប្រើប្រាស់​កីឡាករ​ថ្មី​ៗ​ច្រើន​ក៏​ដោយ។ ​ជាក់​ស្ដែង ​៣​គ្រាប់​ដែល​កើត​ឡើង​នោះ​គឺ​ចេញ​ពី Lucas Moura ​នៅ​នាទី​១៨ ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Andrade ​នាទី​២៧ ​និង Son ​នៅ​នាទី​៨៤។ ​ដោយ​២​គ្រាប់​ដែល Moura ​និង Son ​រក​បាន​នេះ គឺ​កើត​ចេញ​ពី​ការ​បញ្ជូន​របស់ Carlos Vinicius ​ដែល​ជា​កីឡាករ​ថ្មី​។

​លោក Jose ​បាន​សរសើរ​ដល់​កីឡាករ​ប្រេស៊ីល​ដែល​ទើប​ផ្ទេរ​ពី​ក្រុម Benfica ​នេះ​មែនទែន។ ​លោក​ថា ​ទៅ​ថ្ងៃ​មុខ​រូបគេ​មិន​មែន​ជា​កីឡាករ​ដែល​ត្រូវ​បម្រុង​ពី​ក្រោយ Harry Kane ​នោះ​ទេ ​ពោល​គឺ​ជា​កីឡាករ​ម្នាក់​ដែល​អាច​លេង​បាន​ជាមួយ Kane ​តែ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់