• 2020-10-22 01:33:06
  • បាល់ទាត់

ដំណើរ ​Bayern Munich ​ការពារ​តំណែង​ជើង​ឯក ​ដោយ​លត់ AT Madrid ​៤-០ ​

  • 2020-10-22 01:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​យក្ស Bayern Munich ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ដដែល ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ​៤-០ ​នៅ​យប់មិញ​នេះ ​ពាន​រង្វាន់ UEFA Champions League ។

សម្រាប់​ការ​ប្រកួត​មួយ​នេះ Bayern Munich ​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ផង ពិត​ជា​បង្ហាញ​ទម្រង់​លេង​អស្ចារ្យ​មែនទែន។ ​នៅ​ត្រឹម​តង់​ទី​១ ​ពួកគេ​អាច​នាំ​មុខ​លើ​ក្រុម AT Madrid ​បាន​២​គ្រាប់​ទៅ​ហើយ ដោយ Coman ​នៅ​នាទី​២៨ ​និង Goretzka ​នៅ​នាទី​៤១។ ​ដល់​តង់​ទី​២​ឈាន​ចូល​មក​ដល់ ​២​គ្រាប់​ទៀត​ក៏​កើត​មាន​ឡើង ដោយ Tolisso ​នៅ​នាទី​៦៦ ​និង Coman ​ដដែល​នាទី​៧២។

​ចប់​ការ​ប្រកួត Bayern Munich ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-០ ​លើ​ក្រុម AT Madrid ​របស់​អេស្ប៉ាញ។ ​ដោយ​នេះ​ជា​ដំណើរ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​ល្អ​ខ្លាំង​មែនទែន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់