• 2020-10-21 06:55:12
  • បាល់ទះ

ខាន​ឃើញ សំ សាម៉ីត លេង​យូរ​ ចាំ​មើល​នៅ​ល្អ​ដូច​មុន​អត់ ?

  • 2020-10-21 06:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ល្អ​របស់​កងពល សំ សាម៉ីត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ដេញ​បាល់​លឿន​ល្អ​ និង​ជា​​ដៃ​គូ​ ឌូក គឺ​ជា​ស្មាត់​មាន​សមត្ថភាព​ល្អ​ទាំង​ជើង​ក្រោម បាំង និង​រឹង​​ក្នុង​ការ​ចាប់​សេវា។ ប៉ុន្តែ​ប្រិយមិត្ត​ខាន​ឃើញ​គេ​បញ្ចេញ​សមត្ថភាព​ច្រើន​ខែ​មក​ហើយ ចាំ​មើល​ល្ងាច​នេះ​មើល​នៅ​ល្អ​ដូច​មុន​អត់?

​ទាក់ទង​​សមត្ថភាព​របស់ សាម៉ីត ​, ជុក សោភា ហៅ​ក្រៅ​ថា ឌូក ​បាន​ទម្លាយ​ថា ដៃ​គូ​របស់​គេ​ម្នាក់​នេះ​នៅ​ល្អ​ដូច​ពីមុន​ដដែល ​ទោះ​មិន​បាន​លេង​ ក៏​គេ​ហាត់​រាល់​ថ្ងៃ​ដែរ ។ ឌូក ​ប្រាប់​ទៀង​ថា សាម៉ីត ជា​ដៃ​គូ​ល្អ​លេង​​យល់​ចិត្ត​គ្នា​ជា​មួយ​គេ​។

​សំ សាម៉ីត ជា​អតីត​ស្មាត់​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​កម្ពុជា ឆ្នាំ​២០១៩ ដែល​ហ្វឹកហាត់​ជា​មួយ ឌូក ប៉ុន្តែ​មិន​ទទួល​បាន​ឱកាស​ចេញ​ទៅ​លេង​ស៊ីហ្គេម​ទេ។ ជាង​នេះ​ទៅ​ទៀត​គេ​​ជា​ស្មាត់​ធំ​មួយ​រូប​របស់ កង​ពល​អន្តរាគមន៍​លេខ ៣ ដែល​មាន​បទ​ពិសោធន៍​ពេញ​ខ្លួន​ ក្នុង​ការ​លេង​ក្រៅ​ផ្លូវ​ការ និង​ការ​ប្រកួត​ផ្លូវ​ការ។

​កីឡាករ​មាន​ដើម​កំណើត​នៅ​ជំពូវ័ន្ត​រូប​នេះ ជាប់​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់​នៅ​ឆ្នាំ​២០១៤ ក្រោយ​​ពេល​ហ្វឹកហាត់​បាន​ពីរ​ឆ្នាំ​។ សាម៉ីត មាន​កម្ពស់ ១,៨០ ម៉ែត្រ​​ជា​ស្មាត់​ធំ​មួយ​រូប​មាន​បច្ចេកទេស​ខ្ពស់​ផ្នែក​ឆ្នេរខ្សាច់ ។

​យ៉ាង​ណា​ប្រិយមិត្ត​នឹង​បាន​ឃើញ​ សំ សាម៉ីត បញ្ចេញ​សមត្ថភាព​លេង​ទល់​ក្រុម​ដាវ​ញី​ឈ្មោល សុវណ្ណនាថ-​​ម៉ាប់​ឆ្វេង និង​អ្នក​លើក​បាល់​ ជ្រុយ ៣​ស្មើ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នៅ​តារាង​បាល់ទះ​ហេង​ហេង​មាន​រិទ្ធិ​វេលា​ម៉ោង ៥ ល្ងា​ចនេះ​​ ដែល​ខាង សាម៉ីត មាន ឌូក និង អ្នក​លើក​បាល់​ ឆ្មា (បង​ឆ្មា)៕

​ចង់​ស្គាល់ សំ​ សាម៉ីត ច្បាស់​សូម​មើល​វីដេអូ​នេះ៖ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់