• 2020-10-21 02:21:33
  • បាល់ទាត់

Morata ដាក់​២​គ្រាប់​ម្នាក់​ឯង​នាំ Juventus ឈ្នះ ទោះ​គ្មាន​ Ronaldo

  • 2020-10-21 02:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​ទាត់​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ជួយ Juventus ឈ្នះ ២-០ លើ​ក្លឹប Dynamo Kyiv សម្រាប់​ប្រកួត​ដំបូង​ពាន​រង្វាន់ Champions League។

២​គ្រាប់​របស់ Morata កើត​ឡើង​នៅ​​វគ្គ​ទី​ពីរ​ទាំង​អស់។ ក្នុង​​នោះ​គ្រាប់​ទី​មួយ​ទាត់​​បញ្ចូល​ទី​នៅ​នាទី​៤៦ និង​គ្រាប់​ទី​ពីរ​នាទី​​៨៤។ សម្រាប់​ប្រកួត​នេះ​គ្មាន​វត្តមាន​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ឡើយ ដោយ​សារ​តែ​កំពុង​សម្រាក​ព្យាបាល​​មេរោគ​កូវីដ​១៩។

លទ្ធផល ២-០ គ្រប់គ្រាន់​ឲ្យ​ក្រុម​លោក Andrea Pirlo ទទួល​បាន​៣​ពិន្ទុ ឈរ​លេខ​២​ក្នុង​ក្រុម​ G ក្រោម Barcelona ដែល​យក​ឈ្នះ ​ក្លឹប​មក​ពី​ហុងគ្រី Ferencvaros ​៥-១ កាល​ពី​យប់​មិញ​ជាមួយ​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី