• 2020-10-21 01:55:59
  • បាល់ទាត់

ប្រកួត​ដំបូង Barcelona លត់​ក្រុម​មកពី​ហុងគ្រី Ferencvaros ៥-១

  • 2020-10-21 01:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona រក​​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​​ពាន​រង្វាន់ Champions League លើ​ក្លឹប​មក​ពី​ហុងគ្រី Ferencvaros ​ដោយ​លទ្ធផល ៥-១ ​កាល​ពី​យប់​មិញ។

Lionel Messi ជា​អ្នក​បើក​ឆាក​រក​គ្រាប់​ដំបូង​ឲ្យ Barcelona ដោយ​បាល់​ប៉េណាល់ទី មុន​ពេល​កីឡាករ​​វ័យ​ក្មេង Ansu Fati បន្ថែម​គ្រាប់​ទី​ពីរ។ ៣​គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​លោក Ronald Koeman ធ្វើ​បាន​ដោយ​​កីឡាករ​៣​អ្នក​ផ្សេង​គ្នា​​មាន​ដូច​ជា Philippe Coutinho, Pedri និង Ousmane Dembele។

Gerard Pique ត្រូវ​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​នាទី​៦៨។ សម្រាប់​គ្រាប់​បាល់​របស់ Ferencvaros ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Igor Kharatin៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់