• 2020-10-20 13:37:30
  • ព័ត៌មាន

Honda សោកស្ដាយ​ដែល​មិន​អាច​ជួយ​ប្រជាជន​ខ្មែរ រង​គ្រោះ​ដោយសារ​ទឹក​ជំនន់

  • 2020-10-20 13:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​ដល់​ប្រជាជន​ខ្មែរ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​។

ក្នុង​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស លោក Honda បាន​សរសេរ​ថា លោក​សូម​សម្ដែង​ការ​រំលែក​ទុក្ខ​ជូន​ចំពោះ​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​ក្នុង​គ្រោះ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំង។

លោក​ក៏​បាន​សរសេរ​ថា លោក​មាន​ការ​សោកស្ដាយ​ ដែល​មិន​បាន​ជួយ​ប្រជាជន​កម្ពុជា តែ​លោក​នៅ​ព្រួយ​បារម្ភ​ពី​ប្រជាជន​ខ្មែរ​ជានិច្ច។ លោក​មាន​ត្រឹម​តែ​ពាក្យ​ជូនពរ​ឲ្យ​មាន​សុវត្ថិភាព និង​លើក​ទឹកចិត្ត​ឲ្យ​ខំ​ប្រឹង​ឡើង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់