- 2020-10-20 08:09:52
- បាល់ទាត់
ប៉ះគ្នាចុងក្រោយនៅ Hun Sen Cup ភ្នំពេញក្រោន ក្អួតឈាមរបស់ ណាហ្គា ចុះស្អែក ?
- 2020-10-20 08:09:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះគ្នាចុងក្រោយនៅ Hun Sen Cup ភ្នំពេញក្រោន ក្អួតឈាមរបស់ ណាហ្គា ចុះស្អែក ?
ចន្លោះមិនឃើញ
វេលាម៉ោង ៦:០០ នាទីស្អែកនេះក្រុមបាល់ទាត់ ភ្នំពេញក្រោន នឹងត្រូវប៉ះក្រុមបាល់ទាត់ ណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ ក្នុងការប្រកួតពានរង្វាន់ Hun Sen Cup 2020 លើកទី១៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គិតត្រឹមឆ្នាំ២០១៨ មកដល់ពេលនេះ ក្រុមបាល់ទាត់ណាហ្គាវើល ចាញ់ ភ្នំពេញក្រោន តែមួយលើកប៉ុណ្ណោះ ពោលគឺចាញ់ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២០ នេះឯង ដោយលទ្ធផល ១-០ ។ ប៉ុន្តែសម្រាប់ចំនួននៃការប៉ះគ្នាចុងក្រោយគិតត្រឹមឆ្នាំ២០១៨គឺ ណាហ្គាវើល ធ្វើបានល្អជាង ពោលគឺប៉ះគ្នា៦ លើក ណាហ្គា ឈ្នះ ៣ ស្មើគ្នា២ និងភ្នំពេញក្រោនឈ្នះ១លើក។
រំលឹកថាក្រុមទាំងពីរធ្លាប់ប៉ះគ្នាចុងក្រោយក្នុងពាន Hun Sen Cup នៅឆ្នាំ២០១៧ ដែលពេលនោះ ណាហ្គាវើល ធ្លាប់បានទម្លាក់ ភ្នំពេញក្រោន វគ្គ ៨ ក្រុមចុងក្រោយ ៣-១ ( សរុបលទ្ធផលទាំងពីរជើង ) មុនពេលឡើងទៅទម្លាក់បឹងកេតនៅវគ្គ៤ ក្រុមចុងក្រោយដោយលទ្ធផល ៤-២ ( សរុបលទ្ធផលទាំងពីរជើង ) រួចពួកគេក៏បន្តឡើងទៅប៉ះ ស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែចាញ់ស្វាយរៀង ៣-០ ដែលគ្រាប់បាល់របស់ស្វាយរៀង ពេលនោះ រកបានដោយ សុខ សំណាង ពីរគ្រាប់នាទីទី ២១ និងនាទីទី ៣១ ស្របពេលគ្រាប់ទី៣ រកបានដោយ ហ៊ូយ ផល្លីន នៅនាទីទី៦៥ ៕