• 2020-10-20 02:06:25
  • បាល់ទាត់

Maguire, Cavani និង Greenwood អវត្តមាន​​ជំនួប​ជាមួយ PSG ក្រោម​មូលហេតុ​ផ្សេង​គ្នា

  • 2020-10-20 02:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​របស់ Manchester United​ កីឡាករ Harry Maguire ខ្សែ​ប្រយុទ្ធ Mason Greenwood និង​កីឡាករ​ចំណូល​ថ្មី Edinson Cavani មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​លេង​ជាមួយ PSG ក្នុង​ពាន​រង្វាន់ UCL ឡើយ។

Maguire ត្បិត​តែ​​ទាត់​បញ្ចូល​ទី​មួយ​​គ្រាប់​ក្នុង​ជំនួប​យក​ឈ្នះ Newcastle ៤-១​ កាល​ពី​ចុង​សប្ដាហ៍ ​ប៉ុន្តែ​គេ​ត្រូវ​បាន​លោក Ole Gunnar Solskjaer ដក​ឈ្មោះ​ចេញ។ សម្រាប់ Cavani អតីត​កីឡាករ​របស់ PSG ទើប​តែ​ហាត់​បាន​រយៈពេល​ខ្លី ក្រោយ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ។ ស្របពេល Greenwood អត់​បាន​លេង​ដូច​គ្នា។

សម្រាប់​បញ្ហា​ដែល​លោក Ole ដក​ឈ្មោះ​កីឡាករ​ទាំង​៣​ដោយ​សារ​តែ Maguire មួយ​រយៈ​ចុង​ក្រោយ​ទទួល​សម្ពាធ​ខ្លាំង​ពី​អ្នក​គាំទ្រ​។ ខណៈ Cavani ហាត់​បាន​តិចតួច​មិន​អាច​ដាក់​ឲ្យ​លេង​បាន តែ​អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ។ ចំពោះ Greenwood មាន​បញ្ហា​វិន័យ។

ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​ការពារ​កណ្ដាល Eric Bailly និង​ខ្សែ​បម្រើ Jesse Lingard ក៏​ត្រូវ​អវត្តមាន​ដូច​គ្នា។ ជំនួប​រវាង United និង PSG ត្រូវ​លេង​នៅ​យប់​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ ហើយ Ole បញ្ជាក់​ថា Bruno Fernandes នឹង​ធ្វើ​ជា​ប្រធាន​ក្រុម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី