• 2020-10-19 13:07:31
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ បាន​បំបែក​កំណត់​ត្រា​ Guinness ជា​កីឡាករ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

  • 2020-10-19 13:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា​ Ezzeldin Bahader ដែល​ជា​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​វ័យ​៧៤ឆ្នាំ​ បាន​បំបែក​កំណត់​ត្រា​​​ Guinness ជា​កីឡាករ​មាន​វ័យ​ចំណាស់​បំផុត​នៅ​ក្នុង​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​តុលា​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ​។

លោក​តា​ Ezzeldin បាន​ទទួល​បាន​ពាន​ខាង​លើ​​បន្ទាប់​ពី​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​របស់​ Guinness ដែល​តម្រូវ​ឲ្យ​​លេង​ពេញ​ម៉ោង​ក្នុង​ការ​ប្រកួត​លក្ខណៈ​អាជីព​ចំនួន​ ២​ប្រកួត​។

ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​នេះ​ បាន​ចូល​រួម​ការ​ប្រកួត​លក្ខណៈ​អាជីព​ដំបូង​​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ និង​ត្រៀម​នឹង​លេង​ក្នុង​ការ​ប្រកួត​អាជីព​បន្ទាប់​ ដើម្បី​ឈ្នះ​ពាន​ខាង​លើ​នៅ​ខែ​មីនា​ ឆ្នាំ​២០២០​ តែ​ដោយ​កូវីដ-១៩ បាន​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់