• 2020-10-19 12:44:54
  • បាល់ទាត់

Mourinho៖ វា​ជា​រឿង​ត្រឹមត្រូវ​ហើយ ដែល​មិន​រើស​ Bale ចូល​លេង​ក្នុង​ជម្រើស​ដំបូង

  • 2020-10-19 12:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho បាន​និយាយ​ក្រោយ​ការ​ប្រកួត​ស្មើ​នឹង​ក្លឹប West Ham United ថា លោក​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ហើយ ដែល​មិន​ដាក់​ខ្សែ​ស្លាប​វេល​ Gareth Bale ចូល​លេង​ក្នុង​ជម្រើស ១១នាក់​ដំបូង​។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​គិត​ថា ការ​សម្រេច​ចិត្ត​មិន​ដាក់​ Bale ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។ ការ​សម្រេច​ចិត្ត​នេះ​ឆ្លុះ​បញ្ចាំង​ថា គ្មាន​កៅអី​ល្អ​ណា​រង់​ចាំ​ Bale នោះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " វា​ក៏​ជា​សារ​ក្រើន​រំលឹក​ដល់​កីឡាករ​ដទៃ​ទៀត​ថា គ្រប់​គ្នា​ទាល់​តែ​ប្រឹង​ទើប​បាន​លេង​ " ។

យ៉ាងណាក៏ដោយ លោក Mourinho យល់​ថា កូន​ក្រុម​របស់​លោក​ស្វាគមន៍​រាក់ទាក់​ Bale ហើយ​លោក​ក៏​ជឿ​ថា Bale ក៏​ចូលចិត្ត​រួមរស់​ជាមួយ Spurs ដែរ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់