• 2020-10-19 12:16:11
  • បាល់ទាត់

គ្រូ​ Barcaថា​​ បើ​ចង់​ឲ្យ​ Messi នៅ​ជា​កីឡាករ​លំដាប់​ ទាល់​តែ​មិត្ត​រួម​ក្រុម​ទាំង​អស់​ខំ​ជាង​នេះ​ទៀត

  • 2020-10-19 12:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronaldo Koeman គ្រូបង្គោល​ក្លឹប​ Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បើ​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Lionel Messi នៅ​តែ​ជា​កំពូល​កីឡាករ​ប្រចាំ​ពិភពលោក​ ទាល់​តែ​មិត្ត​រួម​ក្រុម​ទាំង​អស់​ហ្នឹង​ត្រូវ​តែ​ខិត​ខំ​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត។

លោក​ Koeman បាន​និយាយ​ថា​៖" ពេល​ខ្លះ​ ធ្វើ​ជា​គ្រូ​បង្គោល​ពិត​ជា​ពិបាក​នឹង​ដឹក​នាំ​ក្លឹប​ណាស់​ ព្រោះ​ថា​អ្នក​ត្រូវ​តែ​ធ្វើ​រៀប​ចំ​ក្លឹប​ហ្នឹង​ឲ្យ​បាន​ល្អ​ អញ្ចឹង​ហើយ​យើង​ត្រូវ​តែ​មើល​ពី​សមត្ថភាព​កីឡាករ​នីមួយៗ​ឲ្យ​បាន​ច្បាស់​" ។

លោក​បាន​បន្ត​ថា​៖" ដូច​ក្លឹប​ខ្ញុំ​អញ្ចឹង​ យើង​មាន​ Messi មួយ​មែន​តែ​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្លឹប​ខ្ញុំ​ទាំង​អស់​ត្រូវ​តែខិត​ខំ​ឲ្យ​ខ្លាំង​ជាង​ហ្នឹង​ បើ​ចង់​ឲ្យ​គេ​នៅ​តែ​ជា​កំពូល​កីឡាករ​នៅ​ក្នុង​ពិភព​លោក​នេះ​។ អញ្ចឹង​ហើយ​កីឡាករ​ក្នុង​ក្លឹប​ទាំង​អស់ ត្រូវ​តែ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ជា​និច្ច" ។

យ៉ាង​ណា​លោក​ Koeman ក៏​បន្ថែម​ថា​ ទោះ​ជា​ Messi មាន​បញ្ហា​ជា​មួយ​ក្លឹប​កន្លង​ទៅ​ក្ដី​ តែ​គេ​នៅ​តែ​ខិត​ខំ​ពង្រឹង​ និង​បញ្ចេញ​សមត្ថភាព​រហូត​មក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់