• 2020-10-19 08:03:09
  • បាល់ទាត់

​សម្រស់​កីឡា​ការិនី​ទ័ព​​ ៣នាក់​នេះ​អែម​មិន​ចាញ់​តារា កំពុង​ផ្ទុះ​ការ​​ចាប់អារម្មណ៍

  • 2020-10-19 08:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​នារី Tiffy Army ​​បាន​​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៤ សប្ដាហ៍​ហើយ ជា​លទ្ធផល​មិនទាន់​ធ្វើ​បាន​ល្អ​ឡើយ ពោល​គឺ​ពួក​គេ​ប្រមូល​ហ្វឹកហាត់​បាន​ត្រឹម ៣ ខែ​មុន​ការ​ប្រកួត​ប៉ុណ្ណោះ។ យ៉ាង​ណា​ប្រិយមិត្ត​កំពុង​​ផ្ទុះ​​ការ​ចាប់អារម្មណ៍​ស្រី​ស្អាត​របស់​ទ័ព​​បី​រូប​នេះ​ ​តាម​រយៈ​ការ​បង្ហាញ​សម្រស់​ស្រស់​សោភា នៅ​លើ​ទីលាន​ ពេល​នេះ​ Sabay ​​សូម​ធ្វើ​ការ​បង្ហាញ​ជូន។ ​

១​-ទេព ម៉ូលីកា​ ៖ មាន​តួនាទី​ជា​​ខ្សែ​​បម្រើ​​​ស្លាប​ឆ្វេង។ កីឡា​​ការិនី​រូប​នេះ​​មាន​ស្រុក​កំណើត​នៅ​​​ឃុំ​កោះ​ដាច់ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល កើត​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០០៤ មាន​កម្ពស់ ១,៦៣ ​ម៉ែត្រ​។ ម៉ូលីកា ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម ដែល​​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​​ទាំង​៤ ប្រកួត​កន្លង​មក​ ។

រូបថត៖ ផ្ដល់ឲ្យ

២- ប៊ុន​ធឿន សត្យា ៖ ​​​មាន​តួនាទី​​បម្រើ​ការពារ​ ។ កីឡា​ការិនី​រូប​នេះ​មាន​ស្រុក​កំណើត​​នៅ​ឃុំ ព្រែកតាមាក់​ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​​កើត​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០០៤​ មាន​កម្ពស់ ១,៦០ ម៉ែត្រ។ សត្យា ជា​កីឡា​ការិនី​ឆ្នើម​របស់​ ទ័ព ដែល​បាន​បង្ហាញ​ខ្លួន ​ទាំង​៤​ប្រកួត​ និង​បង្ហាញ​ទម្រង់​លេង​ល្អ​ជា​គេ​ក្នុង​ក្រុម​ផង​ដែរ។

៣-ឈាង ទីលី ៖ ​មាន​តួនាទី​ខ្សែការពារ​កណ្ដាល ។ កីឡា​ការិនី​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​​​ឃុំ ឫស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។ ទីលី កើត​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០០១​ គេ​មាន​​ឪពុក​ឈ្មោះ ឈាង លី​ហ៊ាង និង​ ម្ដាយ​ឈ្មោះ ផាយ សុខ​ណា ។ អ្នក​ខេត្ត​កណ្ដាល​រូប​នេះ​ ក៏​ត្រូវ​បាន​លោក ថោង ឧត្ដម អ្នក​ចាត់​ការ​ក្រុម​ប្រាប់​មក​ថា ល្អ​ប្រចាំ​ក្រុម​ដូច​គ្នា​ ។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់