• 2020-10-19 02:32:32
  • បាល់ទះ

ឌូក ជា​ ១០០% កំពុង​ចាប់គូ​លេង​វិញ​ ស្រប​ពេល​ ក្ដូ ឈឺ​​ធ្ងន់ បូសថ្លើម

  • 2020-10-19 02:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ឥន្ទ្រីយ៍​ពិឃាត​ ឌូក បាន​ជា​សះស្បើយ​​ពី​របួស​សរសៃ​ពួរ​ជង្គង់​ខាង​ស្ដាំ​របស់​គេ​ហើយ ប៉ុន្តែ​ដៃ​គូ​​របស់​គេ សុខ រ៉ាដូ កំពុង​មាន​ជម្ងឺ​ បូស​ថ្លើម ដែល​ត្រូវ​សម្រាក​ជា​ច្រើន​ខែ ។

ឌូក

​ស្មាត់​​ធំ​ប្រចាំ​កង​ពល​ ជុក សោភា ហៅ ឌូក បាន​ប្រាប់​មក​កាន់ Sabay ថា ​​ពេល​នេះ​របួស​របស់​គេ​បាន​ជា​សះស្បើយ ១០០% ហើយ និង​កំពុង​ចាប់គូ​លេង ដោយ​ក្នុង​នោះ​គេ​កំពុង​ចាប់គូ​យក​ សំ សាម៉ីត ដែល​ជា​ស្មាត់​ល្អ​មួយ​រូប​របស់​កង​ពល​ដែរ។ ប៉ុន្តែ​មិនទាន់​​ត្រូវ​គូ ស្រប​ពេល​​​ដៃ​គូ​ល្អ​របស់​គេ សុខ រ៉ាដូ ឬ ត្រូវ​បាន​គេ​ស្គាល់​ថា ក្ដូ កំពុង​មាន​ជម្ងឺ​ បូស​ថ្លើម ។ បូស​ថ្លើម​​នេះ ឌូក ថា ក្ដូ បាន​កើត​កាល​ក្រោយ​ភ្ជុំ និង​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ។

​ជុក សោភា ហៅ ឌូក ជា​ស្មាត់​មួយ​រូប​មាន​ដើម​កំណើត​ចេញ​ពី​ខេត្ត​ព្រៃវែង និង​ជា​អតីត​​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៩។ ឌូក ​មាន​កម្ពស់ ១,៨៤ ម៉ែត្រ និង​ ក៏​ជា​ស្មាត់​ធំ​មួយ​រូប​ល្អ​ប្រចាំ​ក្លឹប​កង​ពលធំ​អន្តរាគមន៍​លេខ ៣ ​ផង​ដែរ ៕

សុខ រ៉ាដូ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់