• 2020-10-19 02:02:05
  • បាល់ទាត់

Barcelona ធ្លាក់​ដល់​លេខ​៩ បន្ទាប់​ពី​ចាញ់ Getafe ស្របពេល​ Real ចាញ់​ដូច​គ្នា

  • 2020-10-19 02:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ប្រកួត​ចាញ់ Getafe ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​កាន់​លេខ​៩​នៃ​តារាង​ពិន្ទុ La Liga។

មួយ​គ្រាប់​របស់ Getafe កើត​ឡើង​ដោយ​បាល់​ប៉េណាល់ទី​របស់​កីឡាករ Jaime Mata ក្រោយ Frenkie de Jong ​កីឡាករ​របស់ Barcelonaបង្ក​កំហុស​លើ Djene Dakonam។ ១​គ្រាប់​នេះ​បាន​រក្សា​ដល់​ចប់​ការ​ប្រកួត ធ្វើ​ឲ្យ Getafe ទទួល​បាន​៣​ពិន្ទុ​ឡើង​ឈរ​លេខ​២​​ក្នុង​តារាង​ពិន្ទុ ខណៈ Barcelona ធ្លាក់​ដល់​លេខ​​៩។

យ៉ាងណាមិញ ក្រុម​មួយ​ចំនួន​ក្នុង​លីគ​ដូច​ជា Getafe ជា​ដើម​បាន​លេង​ចូល​ដល់​សប្ដាហ៍​ទី​៥​ហើយ​ ប៉ុន្តែ Barca ទើប​លេង​បាន​៤​សប្ដាហ៍​ប៉ុណ្ណោះ​ ដូច្នេះ​ពួក​គេ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ។ ក្នុង​សប្ដាហ៍​ជាមួយ​គ្នា​នេះ​ Real Madrid ​បាន​ប្រកួត​ចាញ់​ដូច​គ្នា​ ដោយ​ថ្វី​ជើង​របស់​ក្រុម​ឡើង​មក​​ថ្មី​លទ្ធផល ១-០៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី