• 2020-10-17 02:56:20
  • បាល់ទាត់

Jose ​ថា Bale ​អាច​លេង​ឱ្យ Spurs ​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ហើយ​

  • 2020-10-17 02:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​អាច​ចូល​លេង​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ហើយ ប៉ះ​ជាមួយ​ក្រុម West Ham ​។

​កីឡាករ​សញ្ជាតិ​វែល​ខាង​លើ​នេះ ​បាន​ចូល​ហាត់​ពេញ​២​សប្ដាហ៍​មក​ហើយ ​និង​មិន​មាន​បញ្ហា​របួស​ទៀត​នោះ​ទេ។ ​ដូច្នេះ​ហើយ ​កីឡាករ​ល្បឿន​លឿន​រូប​នេះ ទំនង​ជា​នឹង​អាច​ចូល​លេង​បាន​តែ​ម្ដង​នៅ​ពេល​ក្រុម Spurs ​ប៉ះ​ជាមួយ West Ham ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។

​លោក Jose ​បាន​បញ្ជាក់​ថា​៖ “Bale ​ពិត​ជា​ចង់​លេង​ឱ្យ​យើង​ខ្លាំង​ណាស់។ គាត់​ចង់​លេង​ឱ្យ​យើង​តាំង​ពី​ថ្ងៃ​គាត់​មក​ដល់​ដំបូង​ម្ល៉េះ ប៉ុន្តែ​របួស​ធ្វើ​ឱ្យ​គាត់​មិន​អាច​លេង​បាន។ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទំនង​ជា​ថ្ងៃ​ដែល​គាត់​ចាប់​ផ្ដើម​លេង​ឱ្យ​យើង​ហើយ ប៉ុន្តែ​ក៏​អាច​ជា​មិន​បាន​ចូល​លេង​ដែរ។ ចាំ​មើល​ទាំង​អស់​គ្នា”៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់