• 2020-10-16 13:36:12
  • បាល់ទាត់

ផ្លូវការ! De Bruyne នឹង​មិន​អាច​ចូល​លេង​ ការ​ប្រកួត​តទល់​នឹង​ Arsenal ទេ

  • 2020-10-16 13:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើបែលហ្ស៊ិក និង Manchster City កីឡាករ​ Kevin De Bruyne នឹង​មិន​អាច​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ Arsenal នៅ​ក្នុង​សប្ដាហ៍​នេះ​ឡើយ​ នេះ​បើ​តាម​ការបញ្ជាក់​របស់​ លោក​ Pep Guardiola។

មូលហេតុ​ដែល​ De Bruyne មិន​បាន​ចូល​រួម​ប្រកួត​ដោយ​សារ​តែ​ គេ​កំពុង​តែ​មាន​របួស​សាច់​ដុំ​ ដែល​កើត​ឡើងតាំង​ពី​ថ្ងៃ​សៅរ៍​ ទី១០​ ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​មក​ ក្នុង​ប្រកួត​ជម្រើស​ជាតិ​អង់គ្លេស​ត​ទល់​នឹង​ជម្រើស​ជាតិ​បែលហ្ស៊ិក​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Pep ខ្សែ​បម្រើ​បែលហ្ស៊ិក​ខាង​នឹង​ចំណាយ​ពេល​យូរ​ ដែល​មិន​អាច​បញ្ជាក់​បាន​ ក្នុង​ការ​បន្ត​សម្រាក​ព្យាបាល​របួស​រហូត​ដល់​ជា​សះ​ស្បើយ​។

Man City នឹង​ត្រូវ​តទល់​នឹង​ក្លឹប​ Arsenal ក្នុង​ក្របខ័ណ្ឌ​ Premier League នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នាំ​២០២០ ខាង​មុខ​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់