• 2020-10-16 12:38:37
  • បាល់ទាត់

Solskjaerថា​ មាន​គេ​យក​ពាក្យ Bruno និយាយ​ថ្ងៃ​មុន មក​បំបែក​បំបាក់​ក្លឹប

  • 2020-10-16 12:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មានគេ​យក​ពាក្យ​ខ្សែ​បម្រើ​ Bruno Fernandes និយាយ​ថ្ងៃ​មុន​ មក​បំបែក​បាក់​ផ្ទៃ​ក្នុង​ក្លឹប​របស់​លោក​។

លោក​ Solskjaer បាន​និយាយ​ថា​៖" យើង​ដឹង​ប្រាកដ​ណាស់​ពី​គោលបំណង​អ្នក​ខាង​ក្រៅ​ ពួក​គេ​ចង់​បំបែក​ក្លឹប​យើង​" ។

លោក​បាន​បន្ត​ថា​៖" រឿង​ដែល​ Bruno និយាយ​ថ្ងៃ​មុន​ថា​ Man Utd ទាំង​អស់​ យើង​គួរ​តែ​រួប​រួម​សាមគ្គី​ទាំង​អស់​គ្នា​ ខ្ញុំ​គិត​ថា​គេ​និយាយ​បាន​ល្អ​ណាស់​ ធ្វើ​ឲ្យ​ក្លឹប​កាន់​តែ​ប្រសើរ​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗនេះ​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​យក​ពាក្យ​ Bruno និយាយ​ខាង​លើ​នេះ​ មក​វែក​ញែក​ ដោយ​ខ្លះ​ថា​មូល​ហេតុ​ ដែល​គេ​និយាយ​អញ្ចឹង​ ដោយ​សារ​តែ​គេ​បាត់​បង់​ជំនឿ​លើ​​ក្លឹប​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់