• 2020-10-16 04:34:15
  • បាល់ទះ

ស្មាត់ វ៉ា ទម្លាយចំណុចខ្សោយអេគីប ម៉េងហ៊ួង មុនប៉ះគ្នាស្អែកនេះ

  • 2020-10-16 04:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ះគ្នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅតារាងបាល់ទះមហាផ្ទៃ ម៉ោង ១១ កន្លះព្រឹកស្អែកនេះ​ស្មាត់ រស់ ហាន់វ៉ា មានជំនឿចិត្តឈ្នះអេគីបស្មាត់ ធី ម៉េងហ៊ួង ៦៥%។ រំពឹងខ្ពស់បែបនេះ ក៏ព្រោះគេពឹងលើការវាយសេវ៉ារបស់ស្មាត់ រស់ វេត ដែលជាប្អូនប្រុសបង្កើត។

ស្មាត់ រស់ ហាន់វ៉ា

កីឡាករឆ្នើមរហស្សនាម អធិរាជបោកបាំងរូបនេះ បានបញ្ជាក់ថា ៖«លេងនៅស្អែកហ្នឹង ខ្ញុំរំពឹងលើសឺវីសស្មាត់វេតច្រើន ហើយលើការបាំងរបស់ខ្ញុំតិចតូច អត់សង្ឃឹមច្រើនដូចសឺវីសទេ បើខ្ញុំទប់សឺវីសហ៊ួងបាន ខ្ញុំសង្ឃឹមឈ្នះច្រើន»។

អ្នកភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានទម្លាយឱ្យដឹង​ចំណុចខ្សោយ របស់​អេគីប​ម៉េងហ៊ួង គឺ ប៊ន ណារិទ្ធ ព្រោះកីឡាជំនាញប៉ះសេរូបនេះ ចាប់សេវ៉ាម៉ូវេច្រើន។

ស្មាត់ឡើងកូដខ្លាំងបំផុតឆ្នាំ២០១៦-២០១៧ ពន្យល់បែបនេះ ៖«ចំណុចខ្សោយរបស់គាត់ (ណារិទ្ធ) ខ្ញុំគិតថាសេវ៉ាខ្ញុំឱ្យគាត់ (វេត) វៃទៅដាក់ខាងណារិទ្ធ ព្រោះគាត់ចាប់សឺវីសបី ណារិទ្ធគាត់រៀងជ្រាយសឺវីសដែរ ណារិទ្ធភាគច្រើនចាប់សឺវីសរៀងម៉ូវេច្រើន ហើយណាមួយកណ្ដាល (ហុង) គាត់ប៉ះសេមកក៏អត់ល្អដូចណារិទ្ធដែរ ព្រោះអីណារិទ្ធគាត់អ្នកប៉ះសេស្រាប់»។

ស្មាត់ រស់ វេត
ស្មាត់ធំរបស់មហាផ្ទៃ ធី ម៉េងហ៊ួង
អ្នកប៉ះសេរបស់មហាផ្ទៃ ប៊ន ណារិទ្ធ

យ៉ាងណាស្មាត់កម្ពស់ ១,៧៩ម៉ែត្រ វ័យ ២៥ឆ្នាំ ក៏បង្ហើបពីចំណុចខ្លាំងរបស់ក្រុម ម៉េងហ៊ួង ដែរថា អេគីបម៉េងហួងពេញសាច់ជាង ចាប់សឺវីសរឹងជាង ចាប់សឺវីសបី ខណៈអេគីបរបស់ខ្លួនមានសឺវីស២នាក់។

អេគីបស្មាត់ រស់ ហាន់វ៉ា មាន រស់ ហាន់វ៉ា, រស់ វ៉េត, កុយប៉ះសេ រីឯធី ម៉េងហ៊ួង មានម៉េងហ៊ួង ហុងលីប៊័ររ៉ូ និង ប៊ន ណារិទ្ធប៉ះសេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់