• 2020-10-16 03:01:42
  • បាល់ទាត់

ចប់! កីឡាករ​ PSG ៧នាក់​នឹង​ខកខាន​លេង​ជាមួយ United​ ដោយ​សារ​កើត​កូរ៉ូណា

  • 2020-10-16 03:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ander Herrera នឹង​ខកខាន​លេង​ក្នុង​ជំនួប PSG ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Manchester United បន្ទាប់​តេស្ដ​រក​ឃើញ​​វិជ្ជមាន​កូរ៉ូណា។

Herrera គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​៧របស់ PSG ដែល​នឹង​ត្រូវ​ខាន​មិន​បាន​លេង​​ការ​ប្រកួត​ជាមួយ United ក្នុង​ពាន​រង្វាន់ Champions League នៅ​សប្ដាហ៍​ក្រោយ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​ផ្លាស់​​ពី Old Trafford ទៅ​កាន់ Parc de Princes ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ឆ្នាំ​២០១៩។

គេ​គ្រោង​នឹង​ជួប​ក្រុម​ចាស់​នៅ​ពាន UCL ប៉ុន្តែ​ត្រូវ​បាន​ដក​ខ្លួន​វិញ​ដោយ​សារ​តែ​កើត​កូវីដ-១៩។ Herrera បាន​ចូលរួម​ជាមួយ Julian Draxler, Marquinhos, Marco Verratti, Thilo Kehrer និង Mauro Icardi ជា​កីឡាករ​ PSG កើត​កូរ៉ូណា។ កីឡាករ​ចំណូល​ថ្មី Danilo Pereira ក៏​មិន​បាន​លេង​ជាមួយ Man Utd ដែរ ដោយ​សារ​តែ​គេ​​បាន​ទាក់ទង​ជាមួយ Cristiano Ronaldo នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ តាម​ការ​បញ្ាក់​ពី Juvntus គេ​ក៏​ផ្ទុក​កូរីដ-១៩​ដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់