• 2020-10-16 01:47:04
  • បាល់ទាត់

​មក​ស្គាល់​កីឡាករ​ជប៉ុន ​១៦​ឆ្នាំ​ដែល Zidane ​ទើប​កោះហៅ ​សមត្ថភាព​ញាក់​សាច់

  • 2020-10-16 01:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Takuhiro Nakai ​ជា​កីឡាករ​វ័យ​១៦​ឆ្នាំ ​ដែល​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​កោះ​ហៅ​ពី​ក្រុម​យុវជន​មក​ហាត់​ជាមួយ​ឈុត​ធំ​នា​រដូវ​កាល​នេះ​។

​Pipi ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​កីឡាករ​ជប៉ុន ​Takuhiro Nakai ​នៅ​ក្នុង​ក្រុម Real Madrid ​។ ​ត្រឹម​តែ​វ័យ​១៦​ឆ្នាំ​មែន ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​លោក Zidane ​។ ដូច្នេះ​ហើយ​ទើប​រូបគេ​ត្រូវ​បាន​អ្នក​ចាត់ការ​ក្រុម​ធំ​នេះ ​កោះ​ហៅ​ពី​ក្រុម​យុវជន​ឡើង​មក​ហ្វឹកហាត់​ជាមួយ​សមាជិក​ដទៃ​ទៀត​តែ​ម្ដង។

​ក្រុម Real Madrid ​បាន​យក Takuhiro Nakai ​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​តាំង​ពី​រូបគេ​អាយុ​៩​ឆ្នាំ​មក​ម្ល៉េះ ដោយ​គិត​ដល់​បច្ចុប្បន្ន​នេះ ​រូបគេ​ហាត់​នៅ​ក្រុម Real Madrid ​បាន​៧​ឆ្នាំ​មក​ហើយ។ ​កីឡាករ​រូប​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​ដើរ​តាម​គន្លង​របស់ Takefusa Kubo ​ដែល​ជា​រាម​ច្បង​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់