• 2020-10-15 02:11:05
  • បាល់ទាត់

ទោះ​គ្មាន Ronaldo ​ក៏​ព័រទុយហ្គាល់​អាច​យក​ឈ្នះ​ស៊ុយអែត​បាន ៣-០ ​

  • 2020-10-15 02:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​ក្រុម​ស៊ុយអែត​បាន​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ព័រទុយហ្គាល់​លេង​ដោយ​មិន​មាន​ប្រធាន​ក្រុម Cristiano Ronaldo ​នោះ​ទេ ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​ផ្ទុក​មេរោគ Covid-19 ​ត្រូវ​សម្រាក​ព្យាបាល​សិន។ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​ស៊ុយអែត​ហាក់​ដូចជា​មិន​មែន​ជា​ដៃ​គូ​របស់​ព័រទុយហ្គាល់​ឡើយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​យក​បាន​ជ័យជម្នះ​ដោយ​មិន​ពិបាក​ឡើយ ព្រោះ​ឈ្នះ​ក្នុង​លទ្ធផល ​៣-០។ ​៣​គ្រាប់​ដែល​សម្រេច​បាន​នេះ​គឺ​ចេញ​ពី Silva ​១​គ្រាប់ ​និង Diogo Jota ​២​គ្រាប់។ ​

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ក្រុម​ព័រទុយហ្គាល់​នៅ​តែ​រក្សា​តំណែង​លេខ​១​របស់​ខ្លួន​ក្នុង​ពូល​បាន​ដដែល៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទពេញនិយម