- 2020-10-14 03:58:55
- បាល់ទាត់
Ronaldo ឆ្លងកូវីដ Georgina ផ្ញើសារលើកទឹកចិត្តថា៖ "បងជាកម្លាំងចិត្តរបស់អូន"
- 2020-10-14 03:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ឆ្លងកូវីដ Georgina ផ្ញើសារលើកទឹកចិត្តថា៖ "បងជាកម្លាំងចិត្តរបស់អូន"
ចន្លោះមិនឃើញ
នាង Georgina Rodriguez បានទូរសព្ទទៅកាន់គូស្នេហ៍ Cristiano Ronaldo ដើម្បីលើកទឹកចិត្ត បន្ទាប់ពីដឹងថាបានឆ្លងវីរុសកូរ៉ូណា។
បន្ទាប់ពីសន្ទនាគ្នាតាមរយៈវីដេអូ Rodriguez បង្ហោះរូបមួយសន្លឹកជាមួយសារដ៏ផ្អែមល្ហែមថា៖ "បងជាកម្លាំងចិត្តរបស់អូន" ភ្ជាប់នូវរូបបេះដូងផងដែរ។ ក្នុងរូបថតបង្ហាញឲ្យឃើញ Ronaldo ដេកលើកគ្រែ ស្ថិតក្នុងពេលវេលាដាក់ដាច់ដោយឡែកពីគេ។
សហព័ន្ធបាល់ទាត់របស់ព័រទុយហ្គាល់បានប្រកាស ខ្សែប្រយុទ្ធរបស់ក្លឹប Juventus បានឆ្លងកូវីដ-១៩ ដោយរកឃើញអំឡុងពេលធ្វើតេស្ដសុខភាពក្នុងក្រុមជម្រើសជាតិត្រៀមជួបនឹងស៊ុយអែត។ ពួកគេក៏បញ្ជាក់ផងដែរ សមាជិកកីឡាករផ្សេងទៀតក្នុងក្រុមជម្រើសជាតិគឺគ្មាននរណាឆ្លងដែរ ត្បិតបានទាក់ទងជាមួយ Ronaldo ក្ដី។
ព័រទុយហ្គាល់ត្រូវមានភារកិច្ចលេងជាមួយស៊ុយអែតនៅរាត្រីនេះ ក្នុងពានរង្វាន់ UEFA Nations League ក្នុងវគ្គសន្សំពិន្ទុ៕